ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២១ ទោះបីស្ថិតក្នុងគ្រាដ៏លំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រដ្ឋបាលរាជធានី បានបន្តការងារស្តារ ប្រឡាយជាច្រើនខ្សែ នៅក្នុងនិងក្រៅក្រុង ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ

60

 

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី មួយចំនួនទោះបីស្ថិតក្នុងគ្រាដ៏លំបាក ដោយសារការរីករាលដាលនៃជំងំកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ក្រុមជំនាញ នៅតែបន្តធ្វើសកម្មភាពស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។

ជាក់ស្ដែងពាក់ព័ន្ធការងារនេះ លោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ៖ ក្នុងនោះប្រឡាយទឹកដែលក្រុមការងារ បានស្តារក្នុងឆ្នាំ២០២១ ដែលជាឆ្នាំញាំញីដោយជំងឺកូវីដ១៩នោះ អង្គភាពលូទឹកនិងបូមទឹករបាន ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ ជម្រៅ២ម៉ែត្របណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ក្នុងនោះមានការ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។

លោកប្រធានបន្តថា៖ប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ស្តារភក់ល្បប់ប្រឡាយទួលពង្រ២ បានប្រវែង ៦,១០០ម៉ែត្រ។

ស្តារភក់ល្បប់ ប្រឡាយលូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយដែល គេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែន ជ័យ ,ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក ។

លោកបន្តទៀតថា៖ ការស្តារប្រឡាយស្ទឹងមានជ័យ ជាមួយនិងការបុកស៊ីផាយ បេតុងជញ្ជាំងប្រឡាយ ។ ប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ ។

ការងារស្តារស្មៅ និងសំរាមប្រឡាយបឹងទំពុន ប្រវែង ៥០០ម៉ែត្រ ទទឹង៣០ម៉ែត្រ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែន ជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។

ជាមួយគ្នានោះដែរ លោកប្រធានបានអះអាងទៀតថា៖ ការស្តារប្រឡាយបឹងត្របែកវិញ ដោយចាប់ផ្ដើម អនុវត្តន៍ ការងារកាលពីថ្ងៃទី១០មិនា ២០២១ និងបានបញ្ចប់ថ្ងៃទី៣១ មិនា២០២១កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង