១៣២នាក់ចូលរួមការ ប្រកួតកីឡា តេក្វាន់ដូ “ITF” ជ្រើសរើសជើងឯក ថ្នាក់ជាតិ ២០២១
ភ្នំពេញ៖នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២២ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ“ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១បានបើកជាផ្លូវការដោយមានក្លិបកីឡាតេក្វាន់ដូ“ITF”មានកីឡាករកីឡាការិនីមកពី១៨ក្លិបដែលធ្វើការប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ “ITF” កម្ពុជា ក្រោមការប្រើប្រាស់ថវិកាក្រសួងអប់រំ យុវជន និងកីឡា។
លោកប៊ួន ហ៊ីងសុធីយ៉ាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកឆ្នាំនេះប្រព្រឹត្តិ
ការណ៍ចាប់ផ្តើមពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ដោយ មានកីឡាករ-កីឡាការិនីចំនួន ១៣២ ក្នុងនោះកីឡាការិនីចំនួន៤៦នាក់ កីឡាករចំនួន៨៦ មកពី១៨ក្លិប ៦រាជធានីខេត្តក្រុង និងក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានបន្តថា ក្លិបចូលរួមដូចជាក្លិបកីឡាតេក្វាន់ដូ ITF សាលាអន្តរជាតិអេបផល ក្លិបកីឡាតេក្វាន់ដូ ITFយុវជន ក្លិបកីឡាតេក្វាន់ដូ ITF រាជបុត្រ ក្លិបកីឡាតេក្វាន់ដូ ITF ក្លិបថ្មសរខេត្តកោះកុង ក្លិបកីឡាតេក្វាន់ដូ ITF គុជសីហ៍ ក្លិបកីឡាតេក្វាន់ដូ ITF ត្បូងឃ្មុំ ក្លិបកីឡាតេក្វាន់ដូ ITF ក្លិបត្រពាំងសាលាកីឡាតេក្វាន់ដូ ITF ក្លិបកីឡាតេក្វាន់ដូ ITF ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លិបកីឡាតេក្វាន់ដូ ITF ក្តីចាស់។ក្លិបកីឡាតេក្វាន់ដូ ITF ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្លិបកីឡាតេក្វាន់ដូ ITF ជម្ពូវ័ន ក្លិបកីឡាតេក្វាន់ដូ ITF អគ្គស្នងការនរគរបាលជាតិ ក្លិបកីឡាតេក្វាន់ដូ ITF មិត្តភាព ក្លិបកីឡាតេក្វាន់ដូ ITF សេរីភាព ក្លិបកីឡាតេក្វាន់ដូ ITF បាត់ដំបង ក្លិបកីឡាតេក្វាន់ដូ ITF ពន្លឺយុវជន ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក និងក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក១ ខេត្តកំពង់ស្ពឺ។
លោកអគ្គលេខាធិការបន្ថែមទៀតថាការប្រកួតឆ្នាំនេះមាន២៣វិញ្ញាសាបែងចែកជា៣វិញ្ញាសាធំៗរួមមានវិញ្ញាសាមេគុនមានចំនួន៧វិញ្ញាសាបច្ចេកទេសពិសេសចំនួន១វិញ្ញាសានិងវិញ្ញាសាប្រយុទ្ធឯកត្តជនមានចំនួន៧ប្រភេទទម្ងន់៖នារីមាន៥ប្រភេទទម្ងន់គឺប្រភេទទម្ងន់ក្រោម ៤០ គ.ក្រ ទម្ងន់ក្រោម ៤៥ គ.ក្រ ទម្ងន់ក្រោម ៥០ គ.ក្រ ទម្ងន់ក្រោម ៥៥ គ.ក្រ និងទម្ងន់ក្រោម ៦០ គ.ក្រ។
ចំណែកវិញ្ញាសាបុរសមាន៧ប្រភេទទម្ងន់៖ទម្ងន់ក្រោម ៤៥ គ.ក្រ ទម្ងន់ក្រោម ៥០ គ.ក្រ ទម្ងន់ក្រោម ៥៥ គ.ក្រ ទម្ងន់ក្រោម ៦០ គ.ក្រ ទម្ងន់ក្រោម ៦៥ គ.ក្រ ទម្ងន់ក្រោម ៧០ គ.ក្រ និងទម្ងន់ក្រោម ៧៥ គ.ក្រ និងវិញ្ញាសាសេរីជម្រើសជាតិ ទម្ងន់ក្រោម ៥២-៦៥ គ.ក្រ ទម្ងន់ក្រោម ៦៥-៧៥ គ.ក្រ និងទម្ងន់៧៥ គ.ក្រឡើង៕