ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឌិត ឌីណា បានអំពាវនាវឱ្យប្រជា ពលរដ្ឋ រស់ក្នុងតំបន់ធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់រាយការណ៍ ពីការបូមខ្សាច់ លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួង បានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស

43

កណ្តាល ៖ លោកឌិត ឌីណា រដ្ឋលេខាធិការ
ក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់ធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ ស្ថិតនៅឃុំពាមរាំង ឃុំសណ្តារ ឃុំព្រែកដាច់ និងក្អមសំណ ស្រុកលើកដែក សូមរាយការណ៍ ពីការបូមខ្សាច់ លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីឱ្យអាជ្ញាធរខេត្ត និងក្រសួងចាត់វិធានការលើ ក្រុមហ៊ុនបានទាន់ពេលវេលា។

លោក ឌិត ឌីណា រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល ក្នុងឱកាស ដែលលោក អញ្ជើញចូលរួម វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅតាមដងទន្លេមេគង្គក្រោម នៅឃុំពាមរាំង ឃុំសណ្តារ ឃុំព្រែកដាច់ និងក្អមសំណ របស់ស្រុកលើកដែក ខេត្ត កណ្តាល ដោយមានការចូលរួមពីលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
លោកបន្តថា៖ អាជ្ញាធរឃុំទាំង៤នឹងទទួលបាននូវផែនទី និងទីតាំងច្បាស់លាស់ ក្នុងការបូមស្ដារក្នុងភូមិសាស្ត្ររបស់ខ្លួន ដូចនេះអាជ្ញាធរឃុំទាំង៤ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយបានយល់ច្បាស់នូវទីតាំង ហើយការបូមខ្សាច់ គឺបូមចាប់ពី ម៉ោង ៦ព្រឹក ទៅដល់ម៉ោង៦ល្ងាច គឺមិនអនុញ្ញាតឱ្យធ្វើការបូម លើសម៉ោងដែលក្រសួងបានកំណត់ឡើយ។ ក្នុងករណីមានការបូមខុសច្បាប់ ម៉ោងឬខុសទីតាំង ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវរាយ ការណ៍ភ្លាមៗមកក្រសួងតាមរយៈលេខទូរសព្ទ095 727 727 ហើយរាល់ការប្តឹងរបស់បងប្អូនប្រជាពលរដ្ឋគឺត្រូវបានរក្សាការសំងាត់។

លោកបន្តថា៖ វេទិកាសាធារណៈនៅពេលនេះ គឺ ដើម្បីអោយប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់អំពីការធ្វើអាជីវកម្ម ខ្សាច់សំណង់ និងដីល្បាយខ្សាច់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបាន ទទួលយកសំណូមពរពីផលប៉ះពាល់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។
លោកបន្ថែមទៀតថា៖ ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្តល់ផលប៉ះពាល់ដល់ទន្លេទេ តែ ថែមទាំងជួយដល់ទន្លេអោយមានជំរៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង។

លោកក៏បានបញ្ជាក់ពីកត្តាដែលបង្កឱ្យមានការបាក់ច្រាំងគឺដោយសារតែនៅកណ្តាលទន្លេយើងមានសភាពរាក់ ធ្វើអោយខ្សែទឹកបុកមកខាងៗច្រាំងទន្លេ បង្កជាការបាក់ស្រុត ហើយក៏អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅ ជិតច្រាំងផងដែរ ពិសេស គឺការបូមខ្សាច់បែបអណាធិបតេយ្យ គ្មាន អញ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជំរៅ និងចរន្តទឹកហូររបស់ទន្លេ។ ហើយការបូមស្ការទន្លេ នេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីសំរួល ចរន្តទឹក និងនាវាចរណ៍ ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ ព្រមទាងកាត់បន្ថយការបាក់ច្រាំងទន្លេទៅថ្ងៃអនាគត់ផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង