ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រជុំដាក់ផែនសំខាន់ៗចំនួន៤ ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ,បុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម កុំអោយមានការដុតផៅ ឬ បង្ករសំឡេងឮខ្លាំង

108

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាសាលប្រជុំខណ្ឌមាន បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ តាមប្រព័ន្ធ Zoom Meeting ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌពោធិ៍សែនជ័យ។

ក្នុងកិច្ចប្រជុំនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យដាក់ផែន សំខាន់ៗចំនួន៤ទី១ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នាពេលបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម កុំអោយមានការដុតផៅ ឬ បង្ករសំឡេងឮខ្លាំង។

ទី២ជំរុញការចាក់វ៉ាក់សាំងដូសទី៤ (ដូសជំរុញ) ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា។
ទី៣ ប្រមូលទិន្នន័យការចាក់វ៉ាក់សាំង ជូនព្រះសង្ឃទាំង១៤វត្ត ។
ទី៤តាមបណ្តាសង្កាត់ទាំង០៧ មានការយកចិត្តក្នុងការបំរើសេវាកម្មជូនប្រពលរដ្ឋដូចជាៈ ធ្វើសៀវភៅស្នាក់នៅ, សំបុត្រមរណភាព, បញ្ជាក់ភាពនៅលីវ ,សំបុត្រអាពាហ៍ពិពាហ៍៕

អត្ថបទដែលជាប់ទាក់ទង