ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស២នាក់ ទៅឆក់ត្រី , ភ្លាត់ស្នៀតឆក់ខ្លួនឯង ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

51

ខេត្តរតនគិរី ៖ បុរស ២នាក់ នាំគ្នាទៅឆក់ត្រីនៅក្នុងអូរ តែបែរជាភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់រសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចអូរចូន ស្ថិតនៅក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

របាយការណ៍ របស់នគរបាលស្រុកវើនសៃ បានបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ ស៊ីន ប៊ុនយី ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិទំពួន មុខរបរទាហាន នៅអង្គភាពវរៈ ៨៤ឈរជើង នៅអូរតាង៉ាវ ស្ថិតក្នុងខេត្តស្ទឹងត្រែង ស្លាប់ក្រោយពេលដឹកបញ្ជូន ទៅដល់មណ្ឌលសុខភាពកាចូន។
ជនរងគ្រោះទី២-ឈ្មោះ ទិន គី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រងរបួសធ្ងន់ បានដឹកបញ្ជូន ទៅសង្រ្គោះនៅមណ្ឌលសុខភាពកាចូន ទាំង ២នាក់មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ច បានសន្និដ្ឋានដោយយោងតាម ការពិនិត្យសាក
សពជនរងគ្រោះខាងលើ និងផ្អែកតាមការបញ្ជាក់របស់លោកគ្រូពេទ្យ សន្និដ្ឋានថាករណីនេះពិតជាស្លាប់ ដោយសារក្បាលដុំឆក់ត្រី ឆ្លងចរន្តភ្លើង បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ពិតប្រាកដមែន។

បន្ទាប់ពីធ្វើកោសល្យច័យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់
ហេតុប្រគល់សព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង