ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌគោកជំរុញ ឲ្យទប់ស្កាត់ការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ និងជម្រុញឲ្យដាក់វេនប្រចាំការដើម្បីការពារសន្តិសុខជូនពលរដ្ឋ នៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម

221

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌគោក លោកជា ពិសី បានជំរុញឲ្យអាជ្ញាធរ ដូចជាកម្លាំងមានសមត្ថកិច្ច ទប់ស្កាត់នូវការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងបានជំរុញឲ្យ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវដាក់វេនប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណៈដែរពួកគាត់ត្រូវចាកចេញពីលំនៅដ្ឋាន ទៅដើរលេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចូលឆ្នាំចិនវៀតណាម ខាងមុខនេះ។

ការជំរុញបែបនេះរបស់លោក ជា ពិសី បែបនេះ
បានធ្វើឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ,សមាជិកក្រុមប្រឹក្សា និងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។
លោកជា ពិសីបានមានប្រសាសន៍លើកឡើងថា
ពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម មិនមានអនុក្រឹត្យណាមួយ ណែនាំឱ្យមន្ត្រីរាជការរបស់យើងឈប់សម្រាកនោះទេ ដូច្នេះយើងត្រូវមកបំពេញការងារជាធម្មតា ហើយឲ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត ដោយសារតែយើងជាមន្ត្រីរាជការ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ។
នលោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អបំផុត ពោលគឺ ត្រូវដាក់វេនគ្នាប្រចាំការ ការពារសន្តិសុខនៅពេលដែលបងប្អូនប្រជាពលរដ្ឋ បិទទ្វារចាក់សោទៅដើរលេងកំសាន្តនៅតាមបណ្ដាខេត្តផ្សេងៗ។ក្នុងនាមអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវមើលការខុសត្រូវលើបញ្ហានេះ ពិសេស គឺការពារឲ្យបាននូវការនៅចោរលួចគាស់ផ្ទះរបស់បងប្អូនប្រជាពរដ្ឋ ដើម្បីអោយប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅពីយើង។ បន្ថែមពីនេះទៀត ត្រូវធ្វើការផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋចៀសវាងអោយបាននូវការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងការចាក់ធុងបាស់ឮៗជាដើម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនៅពេលខាងមុខនេះ ដែលបញ្ហាទាំងនេះវានឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
ពាក់ព័ន្ធនឹងបញ្ហាអគ្គីភ័យ លោកជា ពិសីក៏បានណែនាំដល់អាជ្ញាធរសង្កាត់១០ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ បង្ការទប់ស្កាត់ ធ្វើយ៉ាងណាកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើង ពិសេសគឺត្រូវប្រុងប្រយ័ត្នទៅលើភ្លើង ធូប ទៀននិងខ្សែភ្លើងផ្សេងៗ ដែលបង្កឲ្យមានហានិភ័យនៃអគ្គីភ័យនេះ ។ បន្ថែមពីលើនេះទៀត ពាក់ព័ន្ធការពារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ត្រូវតែអនុវត្តជាប្រចាំផងដែរពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាលនិងការអនុវត្តអោយបាននូវអនុសាសន៍ ៣កុំនឹង៣ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន៕

អត្ថបទដែលជាប់ទាក់ទង