ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្និបាតរបស់ក្រសួងសាធារណការ រយៈពេល២ថ្ងៃ មានការ ពិភាក្សាផ្លាស់ប្តូរយោបល់ យ៉ាងផុលផុសលើបទអន្តរាគមន៍ចំនួន១៨

419

 

ភ្នំពេញ៖ បទអន្តរាគមន៍ចំនួន១៨របស់វាគ្មិន ដែលបានលើកឡើងនៅក្នុងសន្និបាតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរយៈពេលពីរថ្ងៃកន្លងទៅនេះ ត្រូវបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

នៅក្នុងដំណើរការប្រព្រឹត្តទៅនៃសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេល២ថ្ងៃកន្លងទៅនេះ មានការ ពិភាក្សាផ្លាស់ប្តូរយោបល់ យ៉ាងផុលផុសលើបទអន្តរាគមន៍ចំនួន១៨ ដែលវាគ្មិនបានលើកឡើងទាក់ទងនឹងចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ក៏ដូចជាវឌ្ឍនភាព ការងារនិងការកោតសរសើរលើលទ្ធផលការងារដែលសម្រេចបាននៅក្នុងវិស័យសាធារណការ និងដឹក ជញ្ជូនក្នុងឆ្នាំ២០២១កន្លងទៅ និងទិសដៅការងារបន្តនៅឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីបិទបញ្ចប់បទអន្តរាគមន៍នៃសន្និបាត ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះវាគ្មិនធ្វើបទអន្តរាគមន៍ទាំងអស់ដែលបានលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ និងបានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាពទាំងអស់ដាក់កម្មវិធីតាមខែនីមួយៗរបស់ខ្លួនឱ្យបានច្បាស់លាស់រហូតដល់ដំណាច់ឆ្នាំដើម្បីតាមដានសកម្មភាពការងារ លម្អិតរបស់ខ្លួន។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យខិតខំប្រឹងប្រែងរិះរកនីតិវិធីធ្វើការងារ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយហេតុថាបើយើងអនុវត្តនីតិវិធីដដែលៗ ធ្វើការងារដដែលៗ លទ្ធផលប្រាកដជាចេញដដែលៗ ហើយកុំសង្ឃឹមថាគុណភាពការងាររបស់យើង បានល្អជាងមុន។ ដូច្នេះយើងត្រូវតែរិះរកនីតិវិធីធ្វើការឱ្យកាន់តែប្រសើរជាងមុនដើម្បីបម្រើប្រជាពលរដ្ឋ យើង៕

អត្ថបទដែលជាប់ទាក់ទង