ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខ្មែរយើង ! តោះត្រៀមស្រវឹង

77

ភ្នំពេញ ៖ ទេវតាចិនបានទូរស័ព្ទមកទេវតាខ្មែរ ឲ្យជួយពង្រឹងវិន័យ ក្នុងការបើកបរឲ្យបានខ្លាំងមែនទែន កុំឲ្យគេចេះតែបន្ទោសចិនៗថា ចូលឆ្នាំ
ចិនស្រវឹងតែខ្មែរបែបនេះ ។

ដំបូងឡើយទេវតាខ្មែរហាក់ដូចជា ចង់ឆេះដុំពីរឿងទេវតាចិន ចង់ប្រដៅខ្លួនឲ្យប្រាប់ប្រជាពលរដ្ឋខ្មែរ ពីរឿងច្បាប់ចរាចរ ពិសេសគឺ
បើកបរឲ្យគោរព និងអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយពេលស្រវឹងកុំបើកបរជាដើម ។

តែបន្ទាប់ពីពិនិត្យមើលរបាយការណ៍គ្រោះថ្នាក់នោះ គឺចូលឆ្នាំចិនអត្រាអ្នកស្លាប់ ពិតជាខ្ពស់មែន។ ក្រៅពីស្លាប់ដោយគ្រោះថ្នាក់
ចរាចរនៅមានស្លាប់ ដោយសារទំនាស់ដូចជា ដណ្ដើមក្បាលមេក្រូគ្នាច្រៀង ការក្លែមសំដី . . . អ្ហូស ! ច្រើនណាស់ ។ ទេវតាខ្មែរក៏និយាយដោយ
ស្រួលតបទៅវិញថា មិនជាអ្វីទេតែអ្នកស្លាប់មិនមែន មានតែខ្មែរទេគឺមានចិន វៀតណាមហើយក៏មានពួកអឺរុបទៀតផង ដែលខ្មែរៗ ឬចិនៗ ឬ
វៀតណាមហៅទៅផឹកស៊ីជាមួយ ។

ទេវតាចិនតបថាមិនខុសទេ តែមិនដឹងជាធ្វើម៉េចទៅហ្ន ! ទើបកាត់បន្ថយអត្រាស្លាប់នេះបានទៅ ?ប្រសិនបើកូវីដ ១៩ផ្ទុះឡើងមួយ
ប្រាវចំរដូវចូលឆ្នាំចិនហើយមានការបិទខ្ទប់ (Lock-Down) រួមជាមួយនឹងការហាមលក់គ្រឿងស្រវឹង ទំនងជាអាចកាត់បន្ថយបានច្រើន ។ ទេវតា
ខ្មែរបានតបវិញថា កុំឲ្យអារោគចង្រៃនេះ វាវិលមកវិញ ព្រោះប្រជាជនក៏ត្រូវការសប្បាយ និងការចួបជុំចំពោះអាជ្ញាធរ ក៏នឿយណាយនឹងការ
ដោះស្រាយរឿងអាមេរោគចង្រៃនេះដែរ ។

យើងត្រូវតែលុបចោលនូវពាក្យស្លោក ៖”តោះ ! ខ្មែរយើងត្រៀមស្រវឹង ពេលចូលឆ្នាំចិន “ដោយបង្កើតពាក្យស្លោកថ្មីថា៖”តោះ !ខ្មែរ
យើងកាត់បន្ថយគ្រៅថ្នាក់ ពេលចូលឆ្នាំចិន និងពិធីបុណ្យដទៃទៀត “ជាមួយគ្នានេះចិនៗ ក៏ត្រូវតែលុបចោល នូវពាក្យស្លោករបស់ខ្លួនដែលថា
“ជួបមិត្តភ័ក្តិយល់ចិត្តយើងផឹកមួយពាន់ពែង ក៏មិនស្រវឹងដែរ “ចោលដែរទៅ ។មិនអីទេ ! ចាំខ្ញុំកោះប្រជុំសភាទេវតាចិនសិន ៕

អត្ថបទដែលជាប់ទាក់ទង