ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះ​ម៉ូតូ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​

69


កំពង់ធំ​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​បុរស​ម្នាក់ ​បាន​រង​របួសធ្ងន់ ​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ នៅថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​នឹង​៤៥​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២​ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​២៦​ ព្រំប្រទល់​ភូមិ​ខ្វាន់​ទៀង​ និង​ភូមិ​គគីរ​ ឃុំ​សស​លា​វិស័យ​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​។​។​

​មន្ត្រី​នគរបាល​ចរាចរ​ផ្លូវគោក​ខេត្តកំពង់ធំ​ បានឱ្យ​ដឹង​ថា ​មិន​ពេល​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CK-5418​ (​បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​)​ ដោយ​ឈ្មោះ​ ឡាក់​ ផ​ល្លី​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​ម្រាក់​(​ខ​)​ ឃុំ​ទួល​គ្រើល​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​ មិន​ពាក់មួក​សុវត្ថិភាព​)​។​ អ្នក​រួម​ដំណើរ​ឈ្មោះ​ យ៉ុ​ម​ ចាន់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​រថយន្ត​ខាងលើ​ (​របួសធ្ងន់​ មិន​ពាក់មួក​សុវត្ថិភាព​)​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា ​មូលហេតុ​ជាបឋម​បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ ​បើកបរ​មាន​ល្បឿន​លឿន​ និង​មិន​គោរព​ស្លាក​សញ្ញា​ នៅចំណុច​ផ្លូវ​កោង​​ បាន​ជ្រុល​ទៅ​បុក​រះ​បង្គោល​សុវត្ថិភាព ​ដាក់​តាម​ជាយ​ផ្លូវ​។​ ក្រោយ​កើតហេតុ​សព ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ចំណែក​អ្នក​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ៕

អត្ថបទដែលជាប់ទាក់ទង