ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទទួលវ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ

366

 

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២ ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាឧបករណ៍ដ៏ចាំបាច់មួយបន្ថែម ពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិត ប្រជាពលរដ្ឋពីជំងឺឆ្លងសកលនៃជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុត សម្រាប់ការយកឈ្នះ លើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគ្រប់មធ្យោបាយ ដើម្បីស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ទាំងការបញ្ចេញថវិកាជាតិទៅទិញ និងស្នើសុំជំនួយពីប្រទេសជាមិត្ត។ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើន បានផ្តល់ជំនួយមកកម្ពុជាទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយ វ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង