ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​១០​កញ្ញា​ស្លាប់​៥​នាក់​ របួស​៦​នាក់​

92

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ ៥​នាក់​ របួសស្រាល​ ១​នាក់​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៨​នាក់​(​យប់​៥​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​ ១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១០​គ្រឿង​ រថយន្ត​តូច​ ៥​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ និង​គោ​យន្ត​ ១​គ្រឿង​ ។​​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​១​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ៣​លើក​(​ស្លាប់​២​នាក់​),​ ប្រជែង​ ៣​លើក​(​ស្លាប់​២​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ និង​កត្តា​យាន​ ១​លើក​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ៦​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ៥​លើក​ និង​រថយន្ត​ធំ​ ២​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ស្ពឺ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ តាកែវ​ ១​លើក​ ស្លាប់​១​នាក់​,​ ពោធិ៍សាត់​ ១​លើក​ ស្លាប់​១​នាក់​,​ កំពត​ ២​លើក​ ស្លាប់​១​នាក់​ និង​ភ្នំពេញ​ ៣​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១០​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-១០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៧៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣៥​នាក់​ របួស​សរុប​ ១១៣​នាក់​ របួសធ្ងន់​ ៨១​នាក់​ របួសស្រាល​ ៣២​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង