ក្រុមអត្តពលិកវ៉ូវីណាម និងតេក្វាន់ដូ “ITF”ឈ្នះមេដាយ ការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ បានទទួលរង្វាន់សម្ដេចក្រឡាហោម
ភ្នំពេញ៖លោកជាប៊ុន ហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ខែមករាឆ្នាំ២០២២ តំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ប្រាក់រង្វាន់លើក ទឹកចិត្តដល់កីឡា២ប្រភេទ របស់ក្រសួងមហាផ្ទៃ ដែលដណ្តើមមេដាយមាសប្រាក់ និងសំរិទ្ធជូនអង្គភាព ពីព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ“ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១ និងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១ នៅមជ្ឈមណ្ឌលកីឡានរគបាលជាតិកម្ពុជា។
លោកជា ប៊ុនហេងបានមានប្រសាសន៍ថា ជោគជ័យដែលក្រុមកីឡាករកីឡាការិនី របស់ក្រសួងមហាផ្ទៃ ទទួលបាននេះពិតជាពុំ
អាចខ្វះបានឡើយ នូវការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្តេចតែងតែយកចិត្តទុកដាក់ យ៉ាងជ្រោមជ្រៅជានិច្ច ចំពោះក្រុមកីឡាករកីឡា ការិនីទំាងនេះ គឺជារួមចំណែកដ៏ធំធេងមួយ ក្នុងការចូលរួម អភិឌ្ឍវិស័យកីឡានៅកម្ពុជា។
លោកស្នើសុំឲ្យក្រុមកីឡាករកីឡាការិនី ទំាង២ប្រភេទក៏ដូចជា ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃផ្សេងៗទៀត ត្រូវបន្តប្រឹងប្រែង
ហ្វឹកហាត់ គោពរវិន័យ ដើម្បីត្រៀមខ្លួនប្រកួតប្រជែង យកមេដាយឲ្យបានកាន់ តែច្រើនបន្ថែមទៀតក្នុង ការប្រកួតកីឡាជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភាព ឆ្នាំ២០២២។
ចំពោះក្រុមកីឡាដែលទទួលដណ្តើម មេដាយរួមមានក្រុម កីឡាវ៉ូវីណាមដណ្តើមមេដាយ ៦ គ្រឿងក្នុងមេដាយ ៣គ្រឿង ប្រាក់ ១ និងសំរិទ្ធ២ សម្រាប់កីឡាករ-កីឡាការិនីឈ្នះ មេដាយមាសទទួលបានលើក ទឹកចិត្ត ៣០ ម៉ឺនរៀល មេដាយប្រាក់ទទួលបានលើកទឹកចិត្ត ២០ ម៉ឺនរៀលនិងមេដាយសំរិទ្ធទទួល បានលើកទឹកចិត្ត១០ម៉ឺនរៀលក្នុង មេដាយមួយគ្រឿង រីឯកីឡាករកីឡាការិនីគ្មាន មេដាយទទួលបាន៥ម៉ឺនរៀលក្នុងមួយម្នាក់ និងគ្រូបង្វឹកទទួលបានលើកទឹកចិត្ត ១០ ម៉ឺនរៀលក្នុងមួយម្នាក់។
ចំណែកក្រុមកីឡាតេក្វាន់ដូ “ITF” ដណ្តើមមេដាយ ២១ គ្រឿងក្នុងមេដាយ ៦ គ្រឿង ប្រាក់ ៩ និងសំរិទ្ធ៦ សម្រាប់កីឡាករ-កីឡាការិនី ឈ្នះមេដាយមាសទទួល បានលើកទឹកចិត្ត ៣០ ម៉ឺនរៀល មេដាយប្រាក់ទទួលបានលើកទឹកចិត្ត ២០ ម៉ឺនរៀល និងមេដាយសំរិទ្ធទទួលបាន លើកទឹកចិត្ត១០ម៉ឺនរៀល ក្នុងមេដាយមួយគ្រឿង រីឯកីឡាករកីឡាការិនីគ្មាន មេដាយទទួលបាន៥ម៉ឺនរៀល ក្នុងមួយម្នាក់ និងគ្រូបង្វឹកទទួល បានលើកទឹកចិត្ត ១០ ម៉ឺនរៀលក្នុងមួយម្នាក់៕