អារ៉ាប់រួមបាញ់ ស្ទាក់ចាប់មីស៊ីល របស់ក្រុមហួធី ខណៈប្រធានាធិបតីអ៊ីស្រាអែល ធ្វើទស្សនកិច្ច
អារ៉ាប់៖ ប្រទេសអារ៉ាប់រួមបាននិយាយ នៅថ្ងៃចន្ទនេះថា ប្រទេសនេះបានបាញ់ស្ទាក់ចាប់បានមីស៊ីលផ្លោង ដែលត្រូវបានបាញ់ដោយក្រុមឧទ្ទាមហួធីនៅប្រទេសយេម៉ែន ខណៈដែលរដ្ឋនៅឈូងសមុទ្រមួយនេះទទួលស្វាគមន៍ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ក្នុងដំណើរទស្សនកិច្ចលើកដំបូង។
ក្រសួងការពារជាតិអារ៉ាប់រួមបាននិយាយថា មីស៊ីលនេះត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោលដែលកម្ទេចកំទីរបស់វាបានធ្លាក់លើតំបន់គ្មាន មនុស្សរស់នៅ។
ក្រសួងមិនបាននិយាយថា តើមីស៊ីលនេះ ដាក់គោលដៅ សំដៅទៅលើរដ្ឋធានី Abu Dhabi របស់ប្រទេសអារ៉ាប់រួម ឬទីក្រុង Dubai ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍នៅមជ្ឈិមបូព៌ានោះទេ។