ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកខៀវ កាញារីទ្ធ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន សម្រចអនុវត្តន៍បាន ក្នុងអាណត្តិការងារនៅកម្ពុជា ទទួលបានជោគជ័យ

56

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ទាំងឡាយដែល លោក Feng Hui អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន និងកញ្ញា Zhang Yan ping សម្រចអនុវត្តន៍បានក្នុងអាណត្តិការងារនៅកម្ពុជា។ ការថ្លែងរបស់ លោកមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងគោរពលារបស់លោក Feng Hui អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន និងកញ្ញាZhang Yan ping (សារ៉ាយ) ដែលបាន បញ្ចប់ អាណត្តិការងាររយៈពេល៥ ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ព្រម ទាំង ជម្រាបជូន ពីលទ្ធ ផលការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៍បានក្នុងពេលកន្លងមកនេះជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នាទីស្តីការ ក្រសួងព័ត៌មាន ។

លោក Feng Hui បានធ្វើការណែនាំប្រធានថ្មី ដែលត្រូវមកជំនួសការងារ គឺ កញ្ញា Kong Siqi អគ្គនាយិកា វិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំកម្ពុជា និងកញ្ញា Yao Shiya ។ លោក Feng Hui បានមកបំពេញការងារ និងណែនាំជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានបានស្គាល់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ។ លោកបានបញ្ជាក់ថា វិទ្យុមិត្ត ភាព កម្ពុជា-ចិន (CCFR) ត្រូវបានបង្កើតឡើងក្រុមកិច្ចសហប្រតិបត្តិការរវាងវិទ្យុជាតិ កម្ពុជា ជាមួយនឹងវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមានការគាំទ្រពីក្រសួងព័ត៌ មាននៃព្រះ រាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូរសិល្បៈ វប្បធម៌ និងព័ត៌មាន រវាងប្រទេស ទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹត ចំណង មេត្រី ភាពឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជំរុញការយល់ដឹងពីគ្នា និង ផ្សារភ្ជាប់ដួងចិត្ត ទៅវិញទៅមករវាង ប្រជាជនប្រទេសនៃប្រទេសទាំងពីរចិន និងកម្ពុជា ។

លោក ខៀវ កាញារីទ្ធ បានសម្ដែងនូវការស្វាគមន៍ចំពោះអគ្គនាយិកាថ្មី ដែលមក បំពេញការងារ នៅកម្ពុជា ដើម្បីធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ពិសេសការ ផ្លាស់ប្តូរ និងផ្សព្វផ្សាយព័ត៌មាន បានកាន់ប្រសើរឡើងបន្ថែមទៀត។
បើតាមការបញ្ជាក់របស់លោក Feng Hui បានឱ្យដឹងថា វិទ្យុមិត្តភាពកម្ពុជា-ចិន បាន កំពុងផ្សារភ្ជាប់ចំណងមិត្តភាពជាមួយប្រជាជនកម្ពុជា ដែលរស់នៅ តំបន់ជុំវិញ រាជធានី ភ្នំពេញ និងខេត្តសៀមរាប។ លោកបានបន្ដថា តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន បច្ចុប្បន្ន បុគ្គ លិកជនជាតិខ្មែរប្រមាណ៤០ នាក់ កំពុងបំពេញការងារ ដើម្បីដំណើរ ការកម្មវិធីផ្សាយ ចំនួន១០ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ យប់។ វិទ្យុមិត្តភាពកម្ពុជា-ចិនបានធ្វើកិច្ច សហ ការជាមួយប្រព័ន្ធផ្សព្ធផ្សាយរបស់រដ្ឋ និងឯកជន មួយចំនួននៅកម្ពុជា ដើម្បីរួមគ្នាផ្សាយព័ត៌ មានបានឆាប់រហ័ស ថ្មីៗ ទាន់ហេតុការណ៍ ទាំងព្រឹត្តការណ៍ជាតិ និងអន្តរជាតិ ។

សូមបញ្ជាក់ថា៖ បើតាមប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញថា ប្រទេសកម្ពុជានិង ប្រទេសចិន មានទំនាក់ទំនងជាមួយគ្នាតាំងពីយូរយារណាស់មកហើយ ដែលយើងអាច ដឹងច្បាស់ តាមរយៈកំណត់ត្រារបស់លោក កាំង ថៃ ដែលជារាជទូតចិនមកបំពេញទស្សន កិច្ចនៅក្នុងសម័យ ហ្វូណន និងកំណត់ត្រារបស់លោក ជីវ តាក្វាន់ ដែលជារាជទូតចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសម័យ អង្គរ។ រហូតមកដល់សម័យសង្គមរាស្ត្រនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ប្រទេសទាំងពីរ ក៏បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ដែលគិតរហូតមកដល់ពេលនេះ គឺមានរយៈពេល៥៦ឆ្នាំហើយ។ តាមរយៈ ប្រវត្តិនៃការចង សម្ព័ន្ធមិត្តកន្លងមក កម្ពុជា និងចិន គឺជាអ្នកជិតខាងដ៏ល្អ ដែលរាប់អានគ្នាជាមិត្តភក្កិល្អ ជឿ ទុកចិត្តគ្នាជាបងប្អូនរួមសុខ រួមទុក្ខ និងជាដៃគូសហការគ្រប់ជ្រុងជ្រោយដ៏ប្រសើរ រហូតមក ដល់បច្ចុប្បន្ន។ ដោយមើលឃើញពីសារៈសំខាន់នៃចំណងមិត្តភាព រវាងប្រទេសនិងប្រជាជន ទាំង ពីរ កម្ពុជា-ចិន និងបានធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យឈរលើគោលការណ៍ឈ្នះ ឈ្នះ ទាំងអស់គ្នា។

ទន្ទឹមនេះ វិទ្យុមិត្តភាពកម្ពុជា-ចិនក៏ត្រូវបានបង្កើតឡើងតាមរយៈ កិច្ច សហប្រតិ បត្តិការរវាងវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មានកម្ពុជា និងវិទ្យុអន្តរជាតិចិន ដោយ ដើរ តួនាទីជាខ្សែចម្លងសំឡេង ទៅវិញទៅមក ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងឮ ក៏ដូចជាបាន ផ្លាស់ប្តូរព័ត៌មាន និងវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-ចិន ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង