ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលការពាព្រំដែនគោក លេខ៨១៧ ទទួលពលរដ្ឋវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន

57

 

បាត់ដំបង៖ នៅវេលាម៉ោង០៩និង០០នាទី នាថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូល ខុសច្បាប់តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូច នគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូច នគរបាលការពាព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មុឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធា ផ្នែកសឹករងសំពៅលូនចំនួន០២នាក់ ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ឯក-អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង ចំនួន៨០នាក់ ស្រី៣៧នាក់ កូនក្មេង១៣នាក់ ក្មេងស្រី០៤នាក់ ។

ក្រោយពីទទួល កម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ និងសុំបងប្អូនសហការជាមួយ កម្លាំងយើងដើម្បីពិនិត្យសម្ភារៈ ហាមឃាតមិនមាន និងបានអប់រំណែនាំរួចកម្លាំង យើងបានប្រគល់បងប្អូនទាំងអស់ឱយទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ជាលទ្ធផល÷ អវិជ្ជមាន ទាំងអស់ រួចក្រុមគ្រូពេទ្យអនុញ្ញាតឲ្យបងប្អូន ប្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ចំនួន៣៥នាក់ ស្រី១៥នាក់ ក្មេង០៦នាក់ ក្មេងស្រី០២នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានបានចាក់វ៉ាក់សាំងតែស្កេន អត់ចេញ ចំនួន៤៥នាក់ ស្រី២២នាក់ ក្មេង០៧នាក់ ក្មេងស្រី០២នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចាត្តាឡីស័ក ចំណុចរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង