គិតត្រឹមចុងឆ្នាំ២០២១ រូបិយវត្ថុទូទៅ (M2) មាន ៣៩ប៊ីលានដុល្លារ កើនឡើង ១៦,៣%
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 22 ខែកុម្ភៈបានចេញរបាយការណ៍ថា គិតត្រឹមចុងឆ្នាំ២០២១ រូបិយវត្ថុទូទៅ (M2) មាន ១៥៨,៧ ទ្រីលានរៀល (ស្មើនឹង ៣៩ប៊ីលានដុល្លារអាមេរិក) កើនឡើង ១៦,៣% ក្នុងនោះរូបិយវត្ថុក្រៅគ្រឹះស្ថានទទួលប្រាក់បញ្ញើ កើន ៨,៣% ប្រាក់បញ្ញើចរន្ត កើន ១៨,៩% និងប្រាក់បញ្ញើផ្សេងៗ កើន ១៦,៧%។