គុនល្បុក្កតោដាក់កាលបរិច្ឆេទ សម្រាប់ការប្រកួត ជើងឯកថ្នាក់ជាតិ
ភ្នំពេញ៖សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានកំណត់ពីកាលបរិច្ឆេទសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២១គឺនឹងធ្ឮវើឡើង
រយៈពេល៣ថ្ងពីថ្ងៃទី១១ដល់១៣កុម្ភៈ ។
តាមការគ្រោងទុកនោះការប្រកួតនឹងធ្វើនៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់ការាតេដូក្នុងបរិវេញសាកលវិទ្យាល័យភ្នំពេញ ។ឯកឧត្តម
វ៉ាត់ ំចំរើនដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានបង្ហាញពីវិញ្ញាសា និងទម្រង់សម្ដែងរបស់កីឡាករ កីឡាការិនីដែលក្នុងនោះមានទម្រង់
ទ្វារគុនដៃ ទម្រង់ទ្វាមេគុនអាវុធឥតមុខ ទម្រង់ទ្វារមេគុនអាវុធមានមុខ ទ្វារមេគុនព្រលឹងល្បុក្កតោ ទ្វារមេគុនដៃបុរស សមយុទ្ធដៃបុរាសមួយ
ទល់មួយ , សមយុទ្ធនារីមួយទល់បុរស២នាក់ ។
ចំពោះវិញ្ញាសាប្រយុទ្ធវិញមានផ្នែកប្រយុទ្ធបុរសរួមមានប្រភេទទម្ងន់៤៨ទៅ៥០គីឡូក្រាម ៥២ទៅ៥៤គីឡូក្រាម ៥៤ទៅ៥៨គីឡូ
ក្រាម និងទម្ងន់៦៤ទៅ៦៦គីឡូក្រាម ។
ប្រភេទទម្ងន់សម្រាប់នារីរួមមានទម្ងន់ក្រោម៤៥គីឡូក្រាម ទម្ងន់ក្រោម៤៨ទៅ៥០គីឡូក្រាម ទម្ងន់
៥៣ទៅ៥៥គីឡូក្រាម និងទម្ងន់ពី៥៨ទៅ៦០គីឡូក្រាម ។
ថ្ងៃទី១០កុម្ភៈនឹងមានការប្រជុំមន្ត្រីបច្ចេកទេសដែលរៀបចំការប្រកួតដោយមានការចូលរួមពីតំណាងក្លិប សមាគម តំណាងសាលា
គុនទៀតផង ។ការប្រកួតនេះគឺជាគិលដៅក្នុងការសម្រិតេម្រាំងរកកីឡាករ កីឡាការិនីខ្លាំងៗ មានបច្ចេកទេសល្អពីបណ្ដាក្លិបដែលចូលរួមទូ
ទាំងប្រទេស ។
នេះជាការប្រកួតជើងឯកថ្នាក់ជាតិកម្រិតខ្ពស់មួយដើម្បីអភិរក្សក្បាច់គុនដែលជាព្រលឹងជាតិ វប្បធម៌ប្រពែណីខ្មែរហើយក៏ជាការ
ត្រៀមខ្លួនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕