ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសរត់កង់បីម្នាក់ រាយការណ៍ករណី រើសបានក្មេងស្រីម្នាក់ ដែលវង្វេងគ្រួសារ

304

 

ភ្នំពេញ ៖បន្ទាប់ពីទទួលព័ត៌មានពីបុរសរត់កង់បីម្នាក់ រាយការណ៍ករណីរើស បានក្មេងស្រីម្នាក់ ដែលវង្វេងគ្រួសារ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទំនាក់ទំនងទៅសមត្ថកិច្ចខេត្តព្រះសីហនុ ដោយកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ចក្មេងស្រីត្រូវបានរកឃើញ និងប្រគល់ជូនក្រុមគ្រួសារវិញ។

ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង១០និង០៣នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១១៧ ពីឈ្មោះ ទេន សារ៉ាត ភេទប្រុស មុខរបររត់កង់បី ថាខ្លួនបានរើសបានក្មេងស្រី ០១នាក់ ស្ថិតនៅភូមិអូរ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយទទួលព័ត៌មានពីបុរសខាងលើរួចមក ក្រុមការងារប្រចាំបញ្ជា (១១៧) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី កែវ ចាន់ថន នៅវេលាម៉ោង១០និង០៦នាទី បានបញ្ជូនព័ត៌មាននេះទៅលោកស្នងការរង ហួត ស្រី ដើម្បីទទួលក្មេងយមមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៤។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៤ លោកនាយប៉ុស្តិ៍ សំ ប្រាក់ បានរក្សាទុកក្មេងនៅ នឹងប៉ុស្តិ៍ និងបានធ្វើការទំនាកទំនងតាមបណ្តាភូមិក្នុងសង្កាត់៤ ដើម្បីស្វែងរកក្រុមគ្រួសារ។ ដោយកិច្ចខិតខំប្រឹកប្រែងស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ច នៅវេលាម៉ោង១១និង២០នាទី សមត្ថកិច្ចបានរកឃើញអាណាព្យាបាលក្មេង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានប្រគល់ក្មេងស្រី ជូនអាណាព្យាបាល យកទៅគេហដ្ឋានវិញ។

ដើម្បីសុំកិច្ចអន្តរាគមន៍ពី សមត្ថកិច្ចនគរបាលនៅគ្រប់កាលៈទេសៈ សូមទំនាក់ទំនង មកកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១១៧ (ដោយឥតគិតថ្លៃ) យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន និងពិនិត្យលទ្ធភាពដើម្បីអន្តរាគមន៍ ដោះស្រាយជូនទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង