ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកច្រកទ្វារព្រំដែនខេត្តក្រចេះ-ខេត្តប៊ិញភឿក ដើម្បីពង្រីកវិស័យសេដ្ឋកិច្ចរបស់ខេត្តទាំង២

100


ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ រួមសហការគ្នាជាមួយខេត្តប៊ិញ ភឿកប្រទេសវៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង បង្កើតនូវច្រកនូវច្រកទ្វារព្រំដែន អូរលាវ ស្រុកស្នួល ខេត្តក្រចេះ និងជ្រីវ ស្រុកឡុកនិញ ខេត្តប៊ិញភឿក ដើម្បីពង្រីកវិស័យសេដ្ឋកិច្ចរបស់ខេត្តទាំង២ ។

ដែលពិធីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាល និងជូនពរអភិបាលខេត្តក្រចេះ រវាងលោក វ៉ា ថន អភិបាលខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញ ភឿក លោក ង្វៀន វ៉ានត្រាំ រួមប្រតិភូ ។

ក្នុងកិច្ចជំនួប លោក អភិបាលខេត្តក្រចេះ វ៉ា ថន មានប្រសាសន៍ស្វាគមន៍ និងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ និងចំណងមិត្តភាព សាមគ្គីតវាងខេត្តទាំង២ និងការអនុគ្រោះលើវិស័យសេដ្ឋកិច្ច ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមតំណប់ព្រំដែន អាជីវករ ពាណិជ្ជករ បណ្តាវិនិយោគិនឆ្លងកាត់ក្នុងការ ទិញ លក់ ការផ្តល់ពូជ និងសម្ភារៈនានា បម្រើដល់ការ ផលិតដំណាំកសិកម្ម ក៏ដូចជាការជួយប្រឹក្សាអំពីបច្ចេកទេសដំណាំកសិកម្ម ។ ហើយខេត្តក្រចេះបានទទួលក្រុមហ៊ុនវៀតណាម មកវិនិយោគដីសម្បទានសេដ្ឋកិច្ច លើដំណាំកសិឧស្សាហ៍កម្ម ចំនួន១៧ក្រុមហ៊ុន លើផ្ទៃដីសរុបចំនួន ៦៥.២១៣,៥១ ហិកតា ដោយធ្វើការដាំដុះកៅស៊ូ រហូតមកដល់ពេលនេះសម្រេចបាន ៣៦.៤៧៤,៤៥ ហិកតា ។ ដែលនេះបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអនុគ្រោះលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំង២ និងសូមឲ្យចំណងមិត្តភាពនេះ នៅតែបន្តជារៀងរហូតទទៅមុខ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ខេត្ត ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ។

ប្រធានប្រតិភូគណៈកម្មាធិការប្រជាជនខេត្តប៊ិញ ភឿក បានបញ្ជាក់ថា ៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺមានប្រវត្តិតស៊ូ និងចំណងមិត្តភាព តាំងពីឆ្នាំ ១៩៧៩ ក្នុងនោយោបាយឈ្នះឈ្នះ រណសរ្សសាមគ្គី ២ធ្នូ រហូតមកដល់បច្ចុប្បន្ន ហើយតាមរយៈកិច្ចសហការទនាក់ទំនងល្អនេះ បានធ្វើឲ្យខេត្តមួយចំនួន ដែលជាប់តាមតំបន់ព្រំដែន មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងគឺខេត្តក្រចេះតែម្តង ដែលជាខេត្តមានប្រវត្តិតស៊ូ និងចំណងមិត្តភាព សាមគ្គី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត និងជីវភាពប្រជាជន ហើយកិច្ចសហការនេះ នៅតែបន្តគាំទ្របន្តទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង