គ្រោងប្រែក្លាយផ្លូវដី២ខ្សែទៅជាផ្លូវបេតុងរឹងមាំ,ចងដៃអ្នកភូមិស្ពានថ្មនិងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរងខណ្ឌ មន្ត្រីរាជការថ្នាក់ខណ្ឌ សង្កាត់ បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះ ក្នុងការបោះឆ្នោតកន្លងមក។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខណ្ឌបានជួបជាមួយ ប្រជាពលរដ្ឋនិងស្វែង យល់ពីសំណើរ សំណូមពរ និងតម្រូវការរបស់បងប្អូនយកមក ដោះស្រាយឲ្យបានទាន់ពេលវេលា។ ក្នុងឱការនោះលោក នុត ពុធដារ៉ា ក៏បានអញ្ជើញចុះពិនិត្យគម្រោងផ្លូវបេតុង២ខ្សែ ប្រវែង ២៣៩ម៉ែត្រ និងទទឹង៤ម៉ែត្រ ដែលគ្រោងបើកការដ្ឋានស្ថាបនា ស្ថិតក្នុងភូមិស្ពានថ្ម ១ខ្សែនិង១ខ្សែទៀតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្មដើម្បីចងដៃ ប្រជាពលរដ្ឋនៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ងាយស្រួលក្នុងការធ្វើដំណើរទៅមកបាន លឿនលែងប្រឡាក់ភក់នៅរដូវវស្សា និងលែងដីហុយនៅ រដូវប្រាំងទៀតហើយ។
ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋនៅភូមិទាំង២ខាងលើ មានការសប្បាយរីករាយ យ៉ាងខ្លាំងក្រោយ លោកអភិបាលខណ្ឌប្រកាស ស្ថាបនាផ្លូវបេតុង ក្នុងភូមិគាត់មួយ ភូមិមួយខ្សែដោយបានថ្លែងអំណរគុណ យ៉ាងេជ្រាលជ្រៅចំពោះ ការយកចិត្តទុកដាក់ គិតគូររបស់ លោកអភិបាលខណ្ឌដល់ ប្រជាពលរដ្ឋក្នុងភូមិទាំងពីរនាពេលនេះ៕