សម្តេចតេជោ ស្នើទៅ គ.ជ.ប សុំទទួលស្គាល់បេក្ខជន តំណាងរាស្ត្រ ៣៨រូប ជំនូស តំណាងរាស្ត្រ ដែលសុំលាលែងតំណែង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា បានផ្ញើលិខិតមួយច្បាប់ជូន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំឲ្យ គ.ជ.ប ទទួលស្គាល់បេក្ខជនជាប់ឆ្នោត អ្នកតំណាងរាស្ត្រចំនួន ៣៨រូបត្រូវចូល ជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលបានសុំលាលែង មកបំពេញការងារក្នុងជួររាជរដ្ឋាភិបាល។
តំណាងរាស្ត្រដែលបានលាឈប់ភាគច្រើន ជាឥស្សរជនដែលមានតំណែងជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងតំណែងសំខាន់ៗទៀត នៅអាណត្តិទី៦នេះ។
ឥស្សរជនដែលនឹងត្រូវបានទទួលស្គាល់ជាតំណាងរាស្ត្រថ្មីរួមមាន៖
-បាត់ដំបង៖ លោក ភូ ពុយ លោក សៀង ស៊ុតថង
-កំពង់ចាម៖ លោក ម៉ា ឈឿន លោក អ៊ី សំអុល លោកស្រី ស្រី គីមឆយ លោកស្រី ខុន ស៊ុនអេង និងលោកស្រី កុល ធារិន
-កំពង់ឆ្នាំង៖ លោកស្រី កែ ច័ន្ទមុនី លោក ឌួង សុវ៉ាង
-កំពង់ស្ពឺ៖ លោក អ៊ូ សំអូន លោក សំ រិទ្ធី លោក ជួន វន
-កំពង់ធំ៖ លោកស្រី លឹម ផល្លា
-កណ្តាល៖ លោក ង៉ោ សុវណ្ណ លោក អ៊ុក ដាមរី លោក សុះ មុះសិន លោក ជឹម សុខខុន លោក ទី សុគន្ធ
-ក្រចេះ៖ លោកស្រី ស៊ុន សាភឿន
-ភ្នំពេញ៖ លោក សួន រិនឌី លោក ឃុត ចាន់ដារ៉ា លោកស្រី ម៉ក់ វណ្ណស៊ីថា លោកស្រី ម៉ាណ ណាវី
-ព្រៃវែង៖ លោក ជាម ប៉េអា លោក ទេព សាម៉ន លោក ពេជ្រ ជីវ័ន លោក ថោង វរលក្ខណ៍ លោក ខៀវ ភារិទ្ធ
-ពោធិ៍សាត់៖ លោក សារី កោសល្យ លោក រ៉ូហ្វី អូស្មាន លោក ខូយ សុខា
-ព្រះសីហនុ៖ លោក នេន ម៉ាល័យ លោក តាក វណ្ណថា
-តាកែវ៖ លោក អ៊ុត សុខ
-កែប៖ លោក ងួន បៀន
-ឧត្តរមានជ័យ៖ លោក នៅ សំ
-ត្បូងឃ្មុំ៖ លោក យិន ប៊ុនណាង លោក សន សារ៉ាណា
ឥស្សរជនដែលបានសុំឈប់ពីសមាជិកសភារួមមាន លោក អង្គ វង្សវឌ្ឍនា លោក សក់ សេដ្ឋា លោក ខៀវ កាញារីទ្ធ លោក ហង់ជួន ណារ៉ុន លោក វេង សាខុន លោក ប៉ាន សូរស័ក្តិ លោក លូ គឹមឈន់ លោក អ៊ុក រ៉ាប៊ុន លោក ត្រាំ អ៊ីវតឹក លោក ឆាយ ថន លោកស្រី ខេង សំរ៉ាដា លោក រិន វីរៈ លោក ថោង ខុន លោក លឹម គានហោ លោក ស៊ុន ចាន់ថុល លោក សុខ ចិន្តាសោភា លោក រង្ស៊ី វិស្សុត លោក ហ្សាការីយ៉ា អាដាម លោក ពេជ្រ ប៊ុនធិន លោក អ៊ិត សំហេង លោក ម៉ម ប៊ុនហេង លោកស្រី អ៊ឹង កន្ថាផាវី លោក អូស្មាន ហាស្សាន់ លោក ព្រំ សុខា លោក ស សុខា លោក ញឹម វណ្ណដា លោក ហ៊ី បាវី លោក ស្បោង សារ៉ាត លោក ស៊ុយ សែម លោក កែវ រតនៈ លោក ទី នរិន្ទ លោក ប៉ុល សារឿន លោក កឹម ស៊ីថន លោក សុខ ផេង លោក ចម ប្រសិទ្ធ លោក គន់ គីម លោក វង សូត និងលោក សាយ សំអាល់។
ក្រៅពីនេះ មានមន្ត្រីដែលបានសុំលាលែងពីបញ្ជីបេក្ខជន ក្នុងនោះមាន លោក នឹម ថូត លោក អ៊ុច បូររិទ្ធ លោក ជូ យិនស៊ីម លោក ណៅ ធួក លោក ម៉ប់ សារិន លោក មាន ចាន់យ៉ាដា លោក នួន ផារ័ត្ន លោក ហេង សួរ លោក វ៉ា សុធា លោក ងិន បាណាល់ និងលោក ពេជ សោភ័ន៕