ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងអ៊ីនធរណេត២៤ម៉ោង បង្កប់ល្បែងស៊ីសង នៅក្បែរផ្សារប៉េសេ បើកលេងយ៉ាងរលូន ពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានអភិបាលខណ្ឌមិនបង្ក្រាប

70

 

ភ្នំពេញ ៖ ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសងមួយកន្លែង ស្ថិតបរិវេណផ្សារប៉េសេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសង ទាំងអស់នោះ សំណូមពរដល់លោក កែវ ពេជ្រមុន្នី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ គួរមានវិធានការចំពោះទីតាំងនេះផង។

សូមបញ្ជាក់ផងដែរថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធាន ការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមាន សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបាន ខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

អត្ថបទដែលជាប់ទាក់ទង