ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឡុង ឌីម៉ង់៖ ភ្ញៀវទេសចបានមក សម្រាកកម្សាន្តក្នុង ឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាមនៅ ខេត្តព្រះសីហនុមានការកើនឡើង

49

 

ព្រះសីហនុ៖លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងនៅ ថ្ងៃទី៣កុម្ភះនេះថា៖ ភ្ញៀវទេសចរដែលបានមក សម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ធៀបនឹងឆ្នាំ២០២១៖ មានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ ៣៤.៥២៦នាក់ កើនឡើង៦៩,០៩% ក្នុងនោះភ្ញៀវជាតិ ប្រមាណ៣១.២៨៥នាក់ កើនឡើង៧១,០៦%ភ្ញៀវបរទេស ៣.២៣៧នាក់ កើនឡើង៥២,១៨%។
លោកបានអះអាងថា៖ ជាមួយគ្នា នោះពុំមានជើងហោះហើរ ចុះចតនៅ ព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុទេ។

លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា៖ ទេសចរណ៌តាមបណ្តា កោះនានាសរុបប្រមាណ ១.៤៨២នាក់ ថយចុះ៤៤,៣០% ក្នុងនោះភ្ញៀវជាតិប្រមាណ ១.២៤៥នាក់ ថយចុះ១០៩,២៤% ភ្ញៀវបរទេសប្រមាណ ២៣៧នាក់ ថយចុះ៤៥,១៣% ។

លោកបន្តថា៖ចំពោះភ្ញៀវតាមបណ្តាឆ្នេរនានា និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុមានភ្ញៀវសរុប
ភ្ញៀវសរុប ៣៣.០៤៤នាក់ កើនឡើង១៣៧,៥៥% ក្នុងនោះ
ភ្ញៀវជាតិ ៣០.០៤៤នាក់ កើនឡើង១៤៦,០៨%។ចំណែកភ្ញៀវបរទេស៣.០០០នាក់កើនឡើង
៧៦,៣៦%៕

អត្ថបទដែលជាប់ទាក់ទង