អភិបាលរាជធានី ស្នើសុំឲ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុន លើវិស័យកសិកម្ម
ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលការងារ ជាមួយឯកឧត្តមTakhashi Fumi aki ប្រធានសមាគមជប៉ុន.កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣កុម្ភៈ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើដល់អ្នកវិនិយោគជប៉ុនតាមរយះសមាគមកម្ពុជា.ជប៉ុន ដើម្បីមកវិនិយោគ លើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។
ឯកឧត្តមអភិបាលថ្លែងថា៖ នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញ មានសក្កដានុពលខ្លាំង លើវិស័យកសិកម្មក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសម្រាប់នាំចេញទៅទីផ្សារសំខាន់ៗ ដូចជា ប្រទេសចិនជាដើមនៅពេល កម្ពុជាបានចុះហត្ថលេខារួចហើយ លើការធ្វើពាណិជ្ជកម្មសេរី ជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។
ឯកឧត្តម អភិបាលលើកឡើងថា៖ ជប៉ុនមានបច្ចេកទេសច្បាស់លាស់ ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀត ទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគ មកសិក្សាលើវិស័យកសិកម្មនៅកម្ពុជា ប្រកបដោយសក្តានុពល។ ពាក់ព័ន្ធ នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរ ហើយដោយយើងមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាម នៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាម ដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គិភ័យនៅរាជធានីភ្នំ
ភ្នំពេញដែលកំពុងអភិវឌ្ឍន៍។ ដូច្នេះយើងត្រូវការចាំបាច់ គឺរថយន្តពន្លត់អគ្គិភ័យសម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋពេលជួបគ្រោះអគ្គិភ័យ ពិសេសលើសំណង់អគារខ្ពស់ៗ។
ឯកឧត្តម Takahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៍ របស់សមាគមកម្ពុជា.ជប៉ុន ដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ ទៅតាមសំណើរបស់ ឯកឧត្តម ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ។
ឯកឧត្តមTakahashi Fumi aki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុន មកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុន មកទស្សនកិច្ចនៅរាជធានីភ្នំពេញ ជាលើកទី២ និងរៀបចំឲ្យវេទិកាពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគ នៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានប្រគល់ប្លង់ដីមួយហិតតាដែលជាអំណោយរបស់ជនជាតិជប៉ុនម្នាក់ដល់ ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញ សម្រាប់ធ្វើជាសួនច្បារសាធារណៈមួយ ដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ ដែលជប៉ុន បានបញ្ជូនកងកម្លាំងរបស់ខ្លួន មករក្សាសន្តិសុខអត្តរជាតិ ហើយក៏មានកម្ពុជាផងដែរ ហើយ ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយសន្យាថាថានឹងចាត់ចែងឱ្យបានល្អ៕