សម្តេចពិជ័យសេនា ទៀ បាញ់ ជួបអគ្គមេបញ្ជាការ កងទ័ពជើងគោកភូមិន្ទថៃ
ភ្នំពេញ៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា អគ្គមេបញ្ជាការ កងទ័ពជើងគោកភូមិន្ទថៃ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី៣ ខែ
កុម្ភៈនេះនៅទីស្តីការក្រសួងការពារជាតិ
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះ នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងទ័ពជើងគោកភូមិន្ទថៃ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ
នឹង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក។
សម្តេចបានបន្តថា កន្លងមកនេះ ប្រទេសទាំងពីរ មានបញ្ហាបន្តិចបន្តួច តែយើងបានជំរុញ និងដោះស្រាយដោយសន្តិវិធី ដោយប្រកាន់ខ្ជាប់នូវប្រពៃ
ណីទំនាក់ទំនងដ៏ល្អនឹងគ្នាធ្វើឲ្យប្រជា
ជនរស់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ប្រកបរបររកស៊ីបានយ៉ាងល្អ ពិសេសប្រជាពលរដ្ឋ ខេត្តជាប់សមុទ្រ។ ហើយជាមោទនភាពផងដែរ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ បាននាំមុខនៅក្នុងចាត់ចែងកិច្ចការទាំងឡាយរបស់ប្រទេស និងប្រជាជនទាំងពីរ ពិសេសភារកិច្ចស្នូលគឺការទប់ស្កាត់ការរីករាល
ដាលជម្ងឺកូវីដ១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងការពារជាតិកម្ពុជា ជាប្រធានប្តូរវេន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ហើយបានចាប់ផ្តើមប្រជុំពិភាក្សានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ ដែលជាឱកាសមួយដ៏ល្អ នៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបើកប្រទេសក្រោយការធូរស្រាលនៃជំងឺកូវីដ១៩ និងជាមោទនភាពផងដែរដែល
ក្នុងរយៈពេលជាង ១ខែមកនេះ កម្ពុជាគ្មានអ្នកស្លាប់ ដោយសារជម្ងឺកូវីដ-១៩
នោះទេ តែមានអ្នកឆ្លងខ្លះៗ ដែលមិនធ្ងន់ធ្ងរ តែទោះបីយ៉ាងក៏ដោយសម្តេចបានបញ្ជាក់ថា យើងនៅបន្តរក្សាប្រកាន់ខ្ជាប់វិធានការសុខាភិបាល ៣កុំ និង៣
ការពារជាប់ជានិច្ច។សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដែរថា ក្នុង
នាមប្រធានប្តូរវេន អាស៊ាន កម្ពុជានឹងខិតខំបំពេញតួនាទីឲ្យបានពេញលេញ និងបានស្នើសុំដល់ឯកឧត្តមអគ្គមេបញ្ជា
ការកងទ័ពជើងគោកភូមិន្ទថៃ ជួយគាំទ្រដើម្បីឲ្យកិច្ចប្រជុំនៅឆ្នាំនេះទទួលបានជោគជ័យតាមការគ្រោងទុក។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា អគ្គមេបញ្ជាការ កងទ័ពជើងគោកភូមិន្ទថៃ បានថ្លែង
អំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានឲ្យគណៈប្រតិភូជាន់
ខ្ពស់ នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តែងការគួរសមនាពេលនេះ និងបានជម្រាបថា នេះជាដំណើរបំពេញទស្សនកិច្ចជាផ្លូវការរលើកដំបូងបន្ទាប់ពីនាយឧត្តមសេនីយ៍ បានចូលកាន់តំណែងជាអគ្គមេបញ្ជាការ កងទ័ពជើង
គោកភូមិន្ទថៃ។
ឆ្លៀតឱកាសនោះអគ្គមេបញ្ជាការកងទ័ព
ជើងគោកភូមិន្ទថៃ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងពីនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់។ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចំរើន
លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងខ.ភ.ម។
នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា ក៏បានបញ្ជាក់ថាកងទ័ព
ជើងគោកភូមិន្ទថៃ និងកងទ័ជើងគោក ខ.ភ.ម មានកិច្ចសហប្រតិបត្តិការដ៏ល្អនឹងគ្នា ហើយតែងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយបានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងកម្ពុជាក្នុងការថែរក្សាព្រំដែនសុខសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ពិសេសគាំទ្រដល់ការរៀបចំ ធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២២នេះ៕