ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡារាំទៅចូលរួមព្រឹត្តិការណ៍ASIAN Single Dance Championship 2018នៅហុងកុង

116

​ភ្នំពេញ:នៅថ្ងៃទី១៣កញ្ញានោះកីឡារាំមួយក្រុមរបស់កម្ពុជា ចេញដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ចំនួន២នៅទីនោះ ។

​អ្នកស្រីហង់ ស៊ីមនអគ្គលេខាធិការកីឡារាំកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ទាំង២នេះគឺសម្រាប់អត្តពលិកដានី ឡា ព្រាប និង វ៉ិកទ័រ ចាន់ដែលជាដៃគូរាំជាមួយគ្នានោះនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ASIAN Single Dance Championship 2018 ។ ចំពោះកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៧រូបទៀត នឹងចូលរួមប្រកួតក្នុងកម្មវិធីបើកទូលាយ(Open) ។

​ការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ហើយបញ្ចប់នៅថ្ងៃទី១៦កញ្ញា ។ នេះជាលើកដំបូងហើយដែលកម្ពុជាបញ្ជូនកីឡារាំ ទៅចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកម្រិតទ្វីបអាស៊ីបែបនេះ ។បើតាមការឲ្យដឹងនោះថា មានប្រទេសចំនួន៤៥ ក្នុងទ្វីបអាស៊ីបានចុះឈ្មោះ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។

​អ្នកដឹកនាំទៅចូលរួមក្នុងការប្រកួតនេះមានអ្នកស្រីស៊ីវ ឡេងដែលជាអគ្គលេខាធិការរងសហព័ន្ធ និង លោកគ្រូបង្វឹកគឺលោកស៊ូ តុង ។សូមបញ្ជាក់ថាពេលនេះកីឡារាំកម្ពុជា កំពុងតែគ្រញែងខ្លួនដើម្បីឲ្យគេស្គាល់ ហើយបន្ទាប់ពីសហព័ន្ធនេះ ចាប់ផ្ដើមលេចចេញជារូបរាងប៉ុន្មានឆ្នាំមកនោះ ៕

អត្ថបទដែលជាប់ទាក់ទង