ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី ក.ប.ប. រកឃេីញបង្គានាំចូល ពីបរទេសប្រមាណជាង​ ១០០គីឡូក្រាម​ នៅច្រកទ្វារព្រំដែនខេត្តកំពត

46

កំពត ៖ អនុវត្តប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បច្ចុប្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងយោងតាមសំណើរបស់សាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តកំពត បានចុះសហការត្រួតពិនិត្យ បង្គាស្រស់នាំចូលនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញបង្គាចំនួន ១២៨គីឡូក្រាមមានសារធាតុ CMC (ចាហួយ) ។ មន្រ្តីជំនាញបានដកហូតបង្គាដែលមានសារធាតុ CMC ទាំងនោះទៅកម្ទេចចោលតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង