ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន និងរុស្ស៊ី ប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក

84

 

ម៉ូស្គូ៖ ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួម មួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាស បើកការប្រកួតព្រឹត្តិការណ៍ រដូវរងាទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍នេះដដែល បានបញ្ជាក់ដូច្នេះថា «ទំនាក់ទំនងមិត្តភាពរវាង
ប្រទេសទាំង២ មិនមាន ព្រំដែនកំណត់ឡើយ ហើយវាក៏គ្មានឧបសគ្គរារាំង ក្នុងការធ្វើកិច្ចសហប្រតិបត្តិការនោះដែរ»។

បន្ថែមពីលើនេះ ចិន និងរុស្ស៊ីក៏បានប្រកាសផងដែរ ពីផែនការ ធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ក្នុងនោះរួមមាន អវកាស, ការប្រែប្រួលអាកាសធាតុ, បញ្ញាសម្បនិម្មិត (AI) ព្រមទាំងការគ្រប់គ្រងអ៉ិនធើណិត ជាដើម។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរ ពីជំនួបរវាងលោក ស៊ី ជិនពីន និងលោក ពូទីន អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថាលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏មានទំនាក់ទំនងផ្ទាល់ខ្លួន របស់លោកជាមួយចិនដែរ។ តែបានព្រមានថាការ បង្កអស្ថិរភាព ឬជម្លោះណាមួយដោយរុស្ស៊ី នៅក្នុង តំបន់អឺរ៉ុប ក៏នឹងបំផ្លាញដល់ ផលប្រយោជន៍ចិនដូចគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង