ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលស្រុកកំពង់លែង កំពុងបន្តការកំណត់មុខសញ្ញា ដើម្បីធ្វើការផ្សព្វផ្សាយ និងប្រមូលបន្ត ក្នុងស្មារតីលុបបំបាត់ នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

177

 

កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជាណែនាំដ៍ខ្ពង់ខ្ពស់របស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញក្នុងស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២២ កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលខេត្ត បានចុះផ្សព្វផ្សាយអប់រំអំពីវិធានការ ទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទ ដោយប្រើឧបករណ៍ឆក់ត្រី និងបានជំរុញឱ្យប្រជាពលរដ្ឋដែល មានក្បាលអាំងស៊ីវិចទ័រឆក់ត្រីគ្រប់ប្រភេទ មានស្មារតីភ្ញាក់រលឹកស្ម័គ្រចិត្តប្រគល់ ជូនសមត្ថកិច្ចជំនាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ។

គិតត្រឹមថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២២ នេះមានប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានធ្វើកិច្ចសន្យាបញ្ឈប់ ការប្រើប្រាស់និងប្រគល់ ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន ៧០ គ្រឿង ក្នុងនោះមានប្រភេទឆក់ក្តៅចំនួន ៦៣ និងប្រភេទឆក់ត្រជាក់ចំនួន ០៧ គ្រឿង ។

បច្ចុប្បន្នកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កំពុងបន្តការកំណត់មុខសញ្ញា ដើម្បីធ្វើការផ្សព្វផ្សាយ និងប្រមូលបន្ត ក្នុងស្មារតីលុបបំបាត់ អោយខាងតែបាននូវការ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងស្រុកកំពង់លែង ក៍ដូចជាក្នុងខេត្តកំពង់ឆ្នាំង ។

អត្ថបទដែលជាប់ទាក់ទង