ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក មាស សុភា ៖ សម្តេចតេជោ ហ៊ុនសែន បានគិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសក្នុងស្ថានភាព នៃការបិទខ្ទប់ប្រទេស ដោយជំងឺកូវីដ១៩

139

 

ព្រះវិហារ ៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានថ្លែងលើកឡើងថា បើគ្មានសុខសន្តិភាព គ្មានស្ថាបនិក សន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ទេ ប្រទេសជាតិក៏មិនមាន ការអភិវឌ្ឍរីកចម្រើនគ្រប់ វិស័យរហូតមកដល់បច្ចុប្បន្ននេះទេ ដូច្នេះប្រជាជនទាំងអស់គ្នា ត្រូវអរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន។

ការថ្លែងរបស់លោក មាស សុភា បែបនេះធ្វើឡើង ក្នុងឱកាសដែលលោកចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី និងថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ឃុំជាច្រើនរូបទៀត។

លោក មាស សុភា បានថ្លែងលើកឡើងទៀតថា ប្រទេសកម្ពុជាក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរជានិច្ចពី សុខទុក្ខនិងការរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសក្នុងស្ថានភាព នៃការបិទខ្ទប់ប្រទេស ដោយជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែគិតគូរយក ចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅ បានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែល បានឆ្លងជម្ងឺកូវីដ១៩ ក្នុងសហគមន៍។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានជំរុញដល់ មន្រ្តីសុខាភិបាល និងកងទ័ព បង្កើនល្បឿនក្នុងការយក វ៉ាក់សាំងការពារកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋ ដល់ក្នុងមូលដ្ឋានដោយ ឥតគិតថ្លៃ រួមទាំងជនបរទេសផងដែរឱ្យតែនៅក្នុង ប្រទេសកម្ពុជាតាំងពីដូសទី១រហូតដូសទី៤ ស្របតាមការវិវិត្តនៃកូវីដ១៩។

លោក មាស សុភា បានថ្លែងគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ពិសេសស្ពានឆ្លងកាត់ទន្លេជា សមិទ្ធផលថ្មីបានរីកដុះដាលជាបន្តបន្ទាប់។

លោកក៏បានផ្តាំផ្ញើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំទូទាំងស្រុកសង្គមថ្មីទាំងអស់ ត្រូវខិតខំប្រែងប្រែង បន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជំរុញការបង្ក្រាបទប់ស្កាត់ គ្រឿងញៀន ល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីទទួលបានការទុក ចិត្តពីសំណាក់ប្រជាជន ធ្វើយ៉ាងណាដណ្តើមភាព ឈ្នះនាពេលខាងមុខ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងអស់ទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនមក ដល់ពេលបច្ចុប្បន្ន។

លោកក៏បានថ្លែងអំពាវនាវ និងណែនាំបន្ថែមដល់ ប្រជាពលរដ្ឋត្រូវ បន្តអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង