ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ រកឃើញអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន០៤នាក់ មានផ្ទុកមេរោគកូវីដ-១៩

60

 

ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូ មជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ ឱ្យបានជ្រាបថានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDAបានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ចំនួន២៦៣នាក់។ ជាលទ្ធផលគិតត្រឹមម៉ោង ០៦:៥០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៤នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ដោយពុំទាន់ យកសំណាកអស់គ្រប់គ្នាទេ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចក្តាឡីស័ក រយៈពេល៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុត តាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចក្តាឡីស័កចប់ ត្រូវយកសំណាក នៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពី លទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករ ព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បាន យកសំណាកវិភាគ មេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែង កំណត់នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង