ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​កំ​រៀង ​បង្ក្រាប​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ បម្រុង​នាំ​ពលរដ្ឋ​ឆ្លង​ដែន​ខុសច្បាប់​

45

 

​បាត់ដំបង​ ៖​ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​និង​០០​នាទី​ លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ ដែល​មាន​លោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​ ជា​មេបញ្ជាការ​បង្ក្រាប​ករណី​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​១​ករណី​ ក្នុង​បទល្មើស​ជាក់ស្ដែង​។​

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ម្នាក់​ និង​ទប់ស្កាត់​ពលករ​បម្រុង​ឆ្លង​ដែន​ចំនួន​០៣​នាក់​ (​ស្រី​០២​នាក់​)​ អនីតិជន​។​ ជនសង្ស័យ​ជា​មេខ្យល់​ឈ្មោះ​ រិ​ទ្ធ​ វាសនា​ ហៅ​ យ៉​ត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ មុខរបរ​ កម្មករ​ ។​

​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​អនុវត្ត​តាម​ច្បាប់​ ។​ រីឯ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​អប់រំ​ណែនាំ​ឱ្យ​វិល​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ ៕

អត្ថបទដែលជាប់ទាក់ទង