ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរថៃ បញ្ជូនពលករចំនួន ២៦៦នាក់ មកស្រុកកំណើតវិញ តាមច្រកតំបន់អូរអន្លក់

47

 

បាត់ដំបង ៖ នៅថ្ងៃទី៦ ខែ កុម្ភ: ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ អំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩ រួច ចំនួន២៦៦នាក់ ស្រី១០៩នាក់ ក្មេង៤២នាក់ ស្រី១៧នាក់ កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេសរហ័ស ។ ជាលទ្ធផល អវិជ្ជមានកូវីដ១៩ ទាំងអស់ , ពលករចំនួន ៥១នាក់ ស្រី២១នាក់ ក្មេង៦នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន, ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២១៥នាក់ ស្រី៨៨នាក់ ក្មេង៣៦នាក់ ស្រី១៧នាក់ ក្នុងនោះបានចាក់វ៉ាក់សាំង ឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៦ ស្រី៩នាក់, ក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង