ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ និស្សិតចេញពីវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ភាគច្រើនសុទ្ធតែ ទទួលជោគ ជ័យពីអាជីពការងារ

30

 

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បាន បញ្ជាក់ថា៖ និស្សិតដែលចេញពី វិទ្យាស្ថានពហុប ច្ចេកទេសកម្ពុជាភាគច្រើនសុទ្ធតែទទួលជោគ ជ័យពីអាជីពការងាររបស់ខ្លួន។ ខណៈចុះទស្សនកិច្ច នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) និងផលិតផលទឹកបរិសុទ្ធវីតាល់ នាព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២ ។

លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ដល់ វិទ្យាស្ថាន NPIC ដែលមានកម្មវិធីបណ្តុះបណ្តាល បានយ៉ាងល្អសម្រាប់និស្សិតដែលបានបញ្ចប់ ការសិក្សាកន្លងមកពីវិទ្យាស្ថាន គឺពួកគាត់ទទួលបាន ជោគជ័យយ៉ាងធំធេង នៅក្នុងអាជីពការងាររបស់ខ្លួន ដោយមានសមត្ថភាព អាចគ្រប់គ្រងផលិតកម្ម របស់ក្រុមហ៊ុនធំៗ និងអ្នកមួយចំនួនខ្លះទៀត ក៏ឈានទៅបើកអាជីវកម្ម ជាលក្ខណៈឯកជនផ្ទាល់ខ្លួន មានភាពរីកចម្រើន ទទួលបានការគាំទ្រ ពីអតិថិជនយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា៖ NPIC ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល បង្កើតឡើងដោយរាជរដ្ឋា ភិបាលកម្ពុជា សង់លើផ្ទៃដីសរុប ៩៨,១២៣ម៉ែត្រការ៉េ។ វិទ្យាស្ថានផ្តល់ការ បណ្តុះបណ្តាលបច្ចេកទេសចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់អនុបណ្ឌិត។ វិទ្យាស្ថានមា នទស្សន វិស័យក្នុងការក្លាយជាវិទ្យាស្ថានបណ្តុះ បណ្តាលបច្ចេកទេសគំរូដែលនាំមុខគេ ក្នុងការបណ្តុះបណ្តា លធនធានមនុស្សប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីស្នេហាជា តិមាតុភូមិ និងរួមចំណែកអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម។ វិទ្យាស្ថានមានកម្មវិធីបណ្តុះបណ្តាល រួមមាន៖ វិស្វកម្មអគ្គិសនី, ស្ថាបត្យកម្ម, វិស្វកម្មអេឡិចត្រូនិច និងទូរគមនាគមន៍ មេកាត្រូនិច វិទ្យាសាស្ត្រកុំព្យូទ័រ ទេសចរណ៍ និងបដិសណ្ឋារកិច្ច អុបទិក។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ នៅវិទ្យាស្ថានពហុប ច្ចេកទេសកម្ពុជា(NPIC) រួចមក គណៈប្រតិភូបានអញ្ជើញចុះទស្សនកិច្ច ផលិត ផលទឹកបរិសុទ្ធវីតាល់ របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ខូ អិលធីឌី (N.V.C Corpora tion Co.,Ltd.) ដែលជាក្រុមហ៊ុនក្នុងស្រុក ឈានមុខមួយ ក្នុងវិស័យផលិត និងចាយចាយ ចំណីអាហារ និងភេសជ្ជៈ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថាឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ, លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអ ង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY), តំណាងពីក្រសួងអប់រំ យុវជន និងកីឡា, ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និង តំណាងយុវជន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចុះ ទស្សនកិច្ច នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) ដោយវិទ្យាស្ថាននេះ ធ្លាប់មាន កិច្ចសហប្រតិបត្តិការជាមួយ ILO ក្រុមកម្មវិធី DEY ដំណាក់កាលទី២ លើគម្រោងដែល សាកល្បងរួមមាន៖ គ្រឿងម៉ាស៊ីន កែច្នៃផ្លែឈើ និងអាហារ និងការដុតនំ។

នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះដែរ ក៏បានអញ្ជើញចុះ ទៅពិនិត្យមើលរោង ជាងរបស់វិទ្យាស្ថាន ដែលរួមមាន៖ បន្ទប់មេកានិច បន្ទប់អគ្គិស នី បន្ទប់មេកាត្រូនិច១ បន្ទប់មេកាត្រូនិច២ បណ្ណាល័យ សាលបញ្ញាសប្បនិម្មិត និងមន្ទីរពិសោធន៍ចំណីអាហារ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង