ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង ប្រជុំណែនាំដល់អាជីវករ លក់ដូរចំណីអាហារឆ្អិនស្រាប់ ផ្តោតសំខាន់លើអនាម័យ..!

51

ភ្នំពេញ៖នាថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០២២នេះ នៅទីស្នាក់ការផ្សារបឹងកេងកង លោកឯក និមល ប្រធានផ្សារបឹងកេងកង បានបើកកិច្ចប្រជុំបន្ទាន់មួយមាន ចំនួន០២ពោល គឺដោយផ្តោតសំខាន់ទៅលើ ការងារអនាម័យ និង តំលៃនៃការលក់ដូររបស់ បងប្អូនអាជីវករដោយលក់ដូរ នូវផលិតផល ម្ហូបអាហារដែលឆ្អិនស្រាប់ក្នុងនោះរួមមានគឺ

ទី១. ត្រូវមានពាក់អាវអៀមដោយ ពាក់ជាប្រចាំពេលលក់ដូរ ហើយត្រូវមានស្រោមដៃ ក្នុងការចាប់ចំណីអាហារអោយ ភ្ញៀវពេលចូលមកពិសា នៅតាមកន្លែងលក់ដូរនិមួយៗ ,ពាក់ម៉ាសអោយបានត្រឹមត្រូវជាប្រចាំ ,ត្រូវមានទឹកអាល់កុលនៅលើតុ សម្រាប់បាញ់ជូតសំអាតមុន និងក្រោយពេលភ្ញៀវចេញ ចូលមកពិសាចំណីអាហារ, ហើយអ្នកផ្គត់ផ្គង់អាហារដោយ មិនត្រូវកាន់លុយឬថវិកា ដែលភ្ញៀវអោយក្រោយ ពិសារួចនោះទេ។ល។

ទី២. ត្រូវមានតារាងតំលៃ ដោយលំអិតដាក់ ជូនអតិថិជនឬភ្ញៀវមើល
និងទី៣. ត្រូវប្រើប្រាស ចង្ក្រានដែលមានគុណភាពល្អ ចំពោះចង្ក្រានប្រើហ្គាស និងត្រូវពន្លត់ចង្ក្រានប្រើធ្យូងអោយ រលត់ភ្លើងត្រឹមត្រូវសិន មុននិងចាកចេញពីផ្សារឆ្ពោះ ទៅកាន់លំនៅស្ថានបងប្អូនវិញរៀងៗខ្លួនវិញ ក្រោយពីលក់ដូររួច ពោលគឺសុវត្ថិភាពជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង