ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀបាញ់ចុះពិនិត្យ និងកំណត់ទីតាំងសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លង់វែង

76

អន្លង់វែង ៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ អន្លង់វែង គ្រោងនឹងប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់នៅថ្ងៃទី ៩ ខែមិនា ឆ្នាំ ២០២២ ខាងមុខនេះ ។ កាលពីថ្ងៃទី ៦ ខែកុម្ភៈ កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានដឹកនាំប្រតិភូអនុគណៈកម្មការសាង
សង់ស្តូបឈ្នះ ឈ្នះ អន្លុងវែងចុះទៅពិនិត្យ និងកំណត់ទីតាំងសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លង់វែង ដែលមានទីតាំងស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពេលអញ្ជើញដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ អន្លង់វែង សម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយ ឯកឧត្តម ជាប្រធាន អនុប្រធាន សមាជិក ក្នុងអនុគណៈ កម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់
វែង បានពិនិត្យមើលទីតាំងភូមិសាស្រ្តភ្នំ ២០០ ដែលបានកំពុងដំណើរការ កសាងហេដ្ឋារចនាសម្ព័ននានា មាន ៖ ផ្លូវថ្នល់ – ទំនប់ស្ទាក់ទឹក ការឈូសឆាយពង្រាបដី ដែលជាហេដ្ឋារចនាសម្ព័ន ដ៏សំខាន់សម្រាប់បម្រើដល់មធ្យោបាយដឹកជញ្ជូនក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែងនេះ ។

សូមបញ្ជាក់ថា៖ ការគិតគូអំពីទីតាំងសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លុងវែង ពីដំបូងនៅដើមឆ្នាំ ២០២០ ត្រូវបានលើកគម្រោងសាង
សង់នៅផ្លូវបំបែក ក្បែរទីប្រជុំជនស្រុកអន្លុងវែង ក្នុងឃុំអន្លុងវែង ជាប់ផ្លូវជាតិលេខ៦៧ និង ផ្លូវហាយវ៉េ ឆ្ពោះទៅច្រកជាំ ព្រំដែនកម្ពុជា- ថៃ ។ បន្ទាប់មកការជ្រើសរើសទីតាំងសាងសង់ស្តូបឈ្នះ ឈ្នះ អន្លុងវែង បានផ្តោតទៅលើទីតាំងថ្មី មួយកន្លែងទៀត គឺ ពយតាម៉ុក ស្ថិត
នៅក្បែរ ច្រកទ្វាអន្តរជាតិ ច្រកជាំ អន្លុងវែង លើភ្នំដងរែក ។ ឈានចូលមកដល់ខែមករា ឆ្នាំ ២០២២ ដំណើរការរៀបចំសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង បានលេចចេញជារូបរាង និងមានដំណើរការទៅមុខយ៉ាងលឿនបន្ទាប់ពីបានប្រារព្ធពិធីប្រកាសសមាសភាពអនុគណៈកម្ម
ការសាងសង់ស្តូបអនុស្សាវរីយ៍នយោ
បាយឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ កន្លងមកដោយបានកំណត់ទីតាំងសាងសង់នៅ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ ២០០ ។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អនុប្រធានទី១នៃគៈណកម្មាធិ
ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ក៏បានរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ និងការរៀបចំសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លុងវែងដោយ ឯកឧត្តម បានបញ្ជាក់ថា៖ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ដោយមានការយកចិត្តទុកដាក់ពកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរគមន៍លេខ៣ បាននាំយកគ្រឿង
ចក្ររបស់កងពលធ្វើការឈូសឆាយផ្លូវឡើងភ្នំ ២០០ ចូលទៅដល់ទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំ ២០០ ក្នុងនោះ ក្រុមការងារបានធ្វើផ្លូវព័ទ្ធជុំវិញ និងការបោសសំអាតមីនផងដែរ ។

ឯកឧត្តម បន្តថា៖ ក្នុងការរៀបសងសង់សាងសង់ស្តូបឈ្នះ ឈ្នះ ក្រុមការងារបានធ្វើផ្លូវប្រវែង២១៦៨ មែត្រចូលទៅ
កាន់ទីតាំងដែលត្រូវសាងសង់ស្តូប ។ ការងារនេះមានការចូលរួមសហការពីផ្នែកធនធានទឹកខេត្តឧត្តរមានជ័យ ក្នុងការសិក្សាធ្វើទំនប់ស្ទាក់ទឹកផងដែរ ។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និង កិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវ
ជ្រាវប្រវត្តិសាស្រ្តយោធាបានធ្វើបទបង្ហាញអំពីខ្លឹមសារដែលក្រុមការងារបានចុះសិក្សាស្រាវជ្រាវសំរាប់់ការសាង
សង់ស្តូបឈ្នះ ឈ្នះ អន្លុងវែងដោយបានបញ្ជាក់ថា៖ សិក្ខាសាលារយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី៨ ខែមករាឆ្នាំ២០២០ បានសម្រេចការរៀបចំស្តូប ឈ្នះ ឈ្នះ ដែលជាអនុសាសន៍ដ៏ខ្ពង់
ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងការណែនាំរបស់សម្តេចពិជ័យសេនា ដែលបានផ្តល់អនុសាសន៍ ណែនាំ ឱ្យប្រមែប្រមូលតឹកតាង និងរៀបចំនូវអំណះអំណាងទាំងឡាយប្រែក្លាយខ្លឹម
សារទាំងឡាយដែលមានឲ្យក្លាយទៅ ស្ថាបត្យកម្ម និងអោយក្លាយទៅជាសំណង់ ។

ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ទៀតថា៖ មកទល់ថ្ងៃនេះយើងបានទទួលនូវមនុស្សចូលមកសិក្សារាប់រយ រាប់ពាន់នាក់ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំ២០០ នេះ ហើយបានរៀបចំនូវពិធីផ្សេងៗ ទោះបីមិនទាន់មានអគារ ស្គឹមស្គៃប៉ុន្តែអត្ថន័យដ៏ធំធេង នឹងបរិយាកាសនៅទីនេះគឺបានទាក់ទាញច្រើនណាស់ជាមួយអ្នកដែលមកទស្សនានៅទីនេះ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ការរៀបចំស្តូប ឈ្នះ ឈ្នះ នៅទីនេះគឺក្រុមការងារខ្លឹមសារបានត្រៀមដោយបានកត់ទុកនូវ ធាតុចូល និង ឯកសារជាច្រើនរួមទាំងប្រតិបត្តិករ ដែលត្រូវរៀបចំឱ្យទៅជាចំលាក់ នឹង បង្កើតតឹកតាងសម្រាប់មនុស្សជំនាន់ក្រោយមករៀនសូត្របង្កើតនូវ អត្តសញ្ញាណជាតិបង្កើតនូវស្មារតីស្នេហាជាតិបង្កើតនូវការចូលរួមក្នុងការការពារនៅបូរណភាពទឹកដី ។

មានប្រសាសន៍ ក្នុងឱកាសចុះត្រួត
ពិនិត្យទីតាំងសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លង់វែង នាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ យើងមានគំរោងសាងសង់ស្តូបឈ្នះ ឈ្នះ យូរ
ហើយ បន្ទាប់ពីសំរេចបានការសាងសង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ។

សម្តេចពិជ័យសេនា បន្តថា៖ យើងមានចក្ខុវិស័យមួយ គឺត្រូវតែធ្វើអ្វីមួយមិន
មែនមានមហិច្ឆតាធ្វើដូចកាលពីសម័យពីបុរាណធ្វើប្រាសាទរាប់ម៉ឺននោះទេ មិន
មែនរបៀបនឹងទេតែនឹងធ្វើក្នុងសភាព មួយបញ្ជាក់ឲ្យឃើញថា សម័យតេជោ ដែលនាំមកនូវសន្តិភាពនេះគឺមានរឿងរ៉ាវច្រើនដែលត្រូវបរិយាយ និងបញ្ជាក់ មិនត្រឹមតែ ដល់ប្រជាជនប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺដល់ពិភពលោកទាំងមូល ដែលសព្វថ្ងៃនេះគេកំពុងផ្ដោតការយក
ចិត្តទុកដាក់លើសន្តិភាពយូរអង្វែងមួយផ្នែក ហើយមួយផ្នែកទៀតគឺ ការឯកភាព
ជាតិដី ពេញលេញ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញ ដល់អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លុងវែងត្រូវបន្តការងារ ចាត់តាំងអនុវត្ត ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ ឲ្យបានច្បាស់លាស់ ដោយត្រូវបែកចែកភារកិច្ចដើម្បីទទួលខុសត្រូវសម្រេចការងាររបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង