ក្រុមU-23កម្ពុជា៖ កំពុងធ្វើតេស្តលើកទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ៖ក្រុមបាល់ទាត់យុវជន អាយុក្រោម២៣ឆ្នាំរបស់ កម្ពុជាកំពុងតែធ្វើតេស្តដំណាក់កាលទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ ។
នេះជាលើកដំបូងហើយដែលក្រុម ជម្រើសជាតិកម្ពុជាចូលហ្វឹកហាត់ លើទីលាននេះចាប់តាំង ពីដាក់សម្ភោធឲ្យប្រើប្រាស់ វិមានកីឡដ្ឋានជាផ្លូវការ ដើម្បីត្រៀមការប្រកួត ពានរង្វាន់បាល់ទាត់ជើង ឯកអាស៊ីអាគ្នេយ៍ ។
វិមានកីឡដ្ឋាននៃពហុកីឡដ្ឋាន ជាតិមរតកតេជោបាន បញ្ចប់ការសាងសង់ជា ស្ថាពរកាលពីចុងឆ្នាំ២០២១ ខណៈទីនេះជាកន្លែងប្រា
រព្ធពិធីបើក និងបិទ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងក្រៅពីនេះកីឡាដែល មានប្រជាប្រិយភាព (បាល់ទាត់) ក៏នឹងត្រូវធ្វើការប្រកួតនៅទីនេះ ដែរ។
ការធ្វើតេស្តដំណាក់ កាលបឋមមានកីឡាករចំនួន៧៤រូប មកពី១៨សមាគម ក្លិបចូលរួមដែល ការធ្វើតេស្តដំណាក់កាលបឋមនេះរក
សម្រាប់ព្រឹត្តិការន៍បាន កីឡាករចំនួន៣៦នាក់។សម្រាប់ការធ្វើតេស្តដំណាក់ កាលទី២ដែលនឹងបញ្ចប់ នៅថ្ងៃទី៨កុម្ភៈនេះ គឺដើម្បីជម្រុះយក កីឡាករតែ២៨នាក់ ចុងក្រោយប៉ុណ្ណោះ ។
ព្រឹត្តិការណ៍AFF U23 Championship 2022 នេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៦កុម្ភៈ ។ ការធ្វើតេស្តនៅដំណាក់កាលទី២នេះនៅ សល់តែកីលាករមកពីសមាគម ក្លិបចំនួន៨ប៉ុណ្ណោះដែល ក្នុងនោះមានក្លិបភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ក្លិបបឹងកេត ក្លិបអង្គរថាយហ្គឺរ សមាគមបាល់ទាត់ កងយោធពលខេមរភូមិន្ទ អគ្គីសនីកម្ពុជា ខេត្តព្រៃវែង និងមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី ។
សម្រាប់ព្រឹត្តិកាណ៍ AFF U23 Championship 2022 នេះចែកចេញ ជា៣ពូលដែលពូល A មានក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះ ទីម័រខាងកើត ហ្វីលីពីន និង ព្រុយណេ ។ សម្រាប់ពូល B វិញមានក្រុមឥណ្ឌូនេសី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង
ឡាវ ចំពោះពូល C មានក្រុមថៃ វៀតណាម និង ក្រុមសឹង្ហបូរី ។
នៅក្នុងដំណាក់កាលដែលធ្វើតេស្ត ផង និងហ្វឹកហាត់ផងនេះ កីឡាករម្នាក់ៗសុទ្ធតែបង្ហាញ ពីការគោរពវិន័យ ស្ដាប់គ្រូនិងមិនលេងសើច ហើយពួកគេប្រឹងប្រែង ហ្វឹកហាត់ដើម្បីប្រជែង គ្នាយកកន្លែងលេង ក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ។
ព្រឹត្តិការណ៍នេះនឹងប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង កីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា ៕