មន្ដ្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ស្នើឲ្យពន្លឿន ការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ឲ្យដូចបណ្តាក្រុងផ្សេងទៀត
ភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោឲ្យដួចបណ្តាក្រុងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ពិសេសនោះកន្លែងធ្វើការងារ។
ការស្នើនេះខណៈ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសាង សង់អគាររ ដ្ឋសាលាក្រុងបូកគោ ខេត្តកំពត។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថាភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមា នប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។ សម្ដេចបន្តថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុង ការបម្រើសេ វាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋបានសម្រេចរៀបចំ ទីតាំងអគាររដ្ឋបា លក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់ លើភ្នំបូកគោ ។
ជាមួយគ្នានោះដែរសម្តេចបានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។ សម្តេចក្រឡាហោមក៏បានមានប្រសាសន៍ទៀតថាក្រុមការងារពាក់ព័ន្ធនឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ៕ សំរិត