ស្អែកនេះការប្រកួតកីឡាបាល់ទាត់ អាយុក្រោម ១៥ ឆ្នាំប្រចាំខេត្តកណ្តាល ចាប់ផ្តើមហើយ
ខេត្តកណ្តាល៖ការប្រកួតកីឡាបាល់ទាត់ អាយុក្រោម១៥ឆ្នាំជ្រើសរើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២២នឹង ប្រព្រឹត្តិចាប់ផ្ដើមពីថ្ងៃទី៩ដល់ ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាពតំណាងឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួត កីឡាបាល់ទាត់អាយុក្រោម ១៥ ឆ្នាំ រៀបចំដោយមន្ទីអប់រំយុវជន និងកីឡាខេត្តកណ្តាល នឹងសម្ភោធន៍បើកការប្រកួត ។
លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល មានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមាន ការចង្អុល បង្ហាញពីលោក អភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត ។ ការប្រកួតពានថ្នាក់ខេត្ត ឆ្នាំនេះមានការធ្លាក់ចុះ នូវក្រុមចូលរួមមួយចំនួន បើធៀបដោយសារ តែបញ្ហាមេរោគCOVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ ។
ការប្រកួតកីឡាបាល់ទាត់អាយុក្រោម១៥ឆ្នាំជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលមានក្រុមចូលរួមចំនួន៩ក្រុមរួមមាន ក្រុមបាល់ទាត់ កសិដ្ឋានអមរៈ ក្រុមបាល់ទាត់ស្អាងយើងស្អាត ក្រុមបាល់ទាត់សាលាតម្រង់ទិស អាយុក្រោម ១៥ ក្រុមបាល់ទាត់ ក្រុមបាល់ទាត់រដ្ឋបាល ឃុំកំពង់ស្វាយ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៣ ក្រុមបាល់ទាត់ស្តេច គ្រុឌ ក្រុមបាល់ទាត់យុវជន ភូមិស្ទឹងជ្រៅ ក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្តស្រុកកណ្តាលស្ទឹង និងក្រុមបាល់ទាត់ហនុមានស្វាយរលំ ៕