អភិបាលខណ្ឌទួលគោក ចុះហត្ថលេខា លេីការងារនីត្យានុកូលកម្ម ជូនបងប្អូនប្រជាពលរដ្ឋ និង ប្អូនៗ សិស្ស -និស្សិត ដោយផ្ទាល់នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលខណ្ឌ
ភ្នំពេញ៖ដោយគោរពតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “អភិក្រម សម្រាប់ការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ” ៖ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព នៅថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានអញ្ជើញមកចុះហត្ថលេខា លេីការងារនីត្យានុកូលកម្ម ជូនបងប្អូនប្រជាពលរដ្ឋ និង ប្អូនៗ សិស្ស -និស្សិត ដោយផ្ទាល់នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលខណ្ឌ ដើម្បីផ្ដល់ជូនការបម្រើសេវារដ្ឋបាលជូនដល់បងប្អូន អោយកាន់តែមានប្រសិទ្ធភាព ភាពឆាប់រហ័ស តម្លាភាព និងស្របតាមតម្រូវចាំបាច់របស់ប្រជាពលរដ្ឋ៕