គណ:បញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវលេខ៥៦៦ ផ្លូវ២៨៩ នៅក្នុង សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២
ភ្នំពេញ៖នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានចាត់កម្លាំង គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវលេខ៥៦៦ ផ្លូវ២៨៩ នៅក្នុង សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងបានអប់រំ អ្នកលក់ដូរលើចិញ្ចើមផ្លូវ៥៦៦ជុំវិញ ទីស្តីការក្រសួងសុខាភិបាល និងណែនាំម្ចាស់រថយន្ត ចតល្មើស បង្កឲ្យកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ក្នុងខណ្ឌទួលគោក ព្រមទាំង អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវ លេខ៥៦៦ត្រូវបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កើការកកស្ទះចរាចរណ៍ជាបន្តទៀត៕