ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនជនសង្ស័យ ៦នាក់ នៅខេត្តមណ្ឌលគីរី

158

ខេត្តមណ្ឌលគីរី៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីនគរបាលជាតិកម្ពុជាបាននាំខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលមានការពាក់ព័ន្ធនឹងអំពើសម្លាប់គ្រួសារ ទៅកាន់តុលាកាដំបូងខេត្តមណ្ឌលគីរី ដើម្បីព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ទៅលើបទល្មើសឃាតកម្ម និងប៉ុនប៉ងសម្លាប់ ដែលពួកគេបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ ជនទាំងនេះត្រូវបានព្រះរាជអាជ្ញាចោទពីបទ៖

១. រឹម ធា ភេទប្រុស អាយុ ២៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
២. នួន វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៣. ចន្ធី ផ្វិត ភេទប្រុស អាយុ ១៤ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៤. ចន្ធី ភ្វិត ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៥. ខ្លឹង ចន្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៦. នឹម រខិន ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់ទាំងនេះមានទម្ងន់ទោសជាប់ពន្ធនាគារអស់មួយជីវិត។

ជាម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានធ្វើការជ្រោមជ្រែងក្នុងការស៊ើបអង្កេតដ៏លំបាកមួយនេះ រួមទាំអគ្គស្នងការនគរបាលជាតិកម្ពុជា, ស្នងការនគរបាលខេត្តមណ្ឌលគីរី, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ, ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត នៃអង្គភាពការពារកុមារ, និងមន្ត្រីនគរបាលរដ្ឋបាលគ្រប់មូលដ្ឋានដែលបានផ្តល់ជាធនធានជំនួយក្នុងការស៊ើបអង្កេត។ នេះគឺជាការបំពេញភារកិច្ចដ៏ល្អ ដើម្បីទទួលបាលលទ្ធផលដ៏អស្ចារ្យនេះ។

ខ្ញុំសូមយកឧកាសនេះដើម្បីថ្លែងការសោកស្តាយជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះដែលបានជាសផុតពីការស្លាប់ ហើយយើងនឹងបន្តផ្តល់ជាជំនួយ និងការគាំទ្រទៅមុខទៀត។

អត្ថបទដែលជាប់ទាក់ទង