ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ ១១ ខែកញ្ញា ខួប១៧ឆ្នាំ ភេរវកម្មអាល់កៃដា​ វាយប្រហារលើអាគារភ្លោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ​នៅអាមេរិក

132


ពិភពលោក៖ នៅថ្ងៃទី​១១ខែកញ្ញា​​ គឺគម្រប់​១៧ឆ្នាំ ដែលក្រុមភេរវកម្មអាល់កៃដា​ វាយប្រហារភេរវកម្ម​ដោយយន្តហោះអត្តឃាត ទៅលើអាគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ​នៅអាមេរិក នាថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​។ ព្រឹត្តិការណ៍​ភេរវកម្មនេះ ដ៏ជូរចត់ក្នុងប្រវតិ្តសាស្រ្តសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូលបណ្តាលឲ្យមនុស្ស ២.៩៩៦នាក់ស្លាប់ និងជាង ៦.០០០នាក់​ផ្សេងទៀត​រងរបួស។

មកទល់ពេលនេះ​ ស្រមោលនៃការវាយប្រហារភេរវកម្ម នៅតែ​ដិតជាប់ជានិច្ច ទៅលើពលរដ្ឋនិងថ្នាក់ដឹកនាំអាមេរិក​​។ ការបញ្ចប់ក្រុមភេរវកម្មនៅតែជាសញ្ញា​សួរ​ មិនមានចម្លើយ ។

ចាប់តាំងពីឆ្នាំ​២០០១មកទល់ពេលនេះ​ គឺ​១៧ឆ្នាំកន្លងមផុតទៅ​ សង្គ្រាមវាយប្រហារភេរវកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្ត បានចំណាយប្រាក់ និងអាយុជីវិត មនុស្សជាច្រើន តែមិនទទួលបានលទ្ធផល ដូចការចង់បានឡើយ។ ១៧ ឆ្លងកាត់​៣ជំនាន់ ប្រធានាធិបតីអាមេរិក ដោយមានយុទ្ធសាស្ត្រខុសគ្នា​​ ។ បើទោះបីអាមេរិកទទួលបាន ជ័យជម្នះនៅក្នុងសង្គ្រាម​ អាហ្វហ្គានីស្ថាន​ កាលពីឆ្នាំ​២០០១ និងសង្គ្រាមនៅអីរ៉ាក់ កាលពីឆ្នាំ​២០០៣ ប៉ុន្តែ អាមេរិកត្រូវជាប់ផុងនៅទីនោះ មិនអាចដកខ្លួនបានឡើយ។

គិតមកទល់ពេលនេះ ទាហានអាមេរិក ជាង​២.៤០០នាក់ស្លាប់នៅក្នុងសង្គ្រាម អាហ្វហ្គានិស្ថាន​។ បើរួមទាំងទាហានសម្ព័ន្ធមិត្ត និងពលរដ្ឋនោះ មានអ្នកស្លាប់ជាង ១សែននាក់​

ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ក្រុមភេរវករ១៩នាក់ បានប្លន់យន្ដហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿង ក្នុងពេលតែមួយសម្រាប់វាយប្រហារ ទៅលើទីតាំងសំខាន់ៗ នៅក្នុងទឹកដីអាមេរិក។ ការវាយប្រហារ របស់ពួកភេរវករបានសម្លាប់មនុស្ស ប្រមាណ៣ពាន់នាក់មកពី៩០ប្រទេស ផ្សេងគ្នាសុទ្ធសឹងតែជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ ការវាយប្រហារនោះដូច ជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ដល់អាមេរិក ពិសេសទៅលើវិស័យសេដ្ឋកិច្ច នយោបាយ ប្រទេសមហាអំណាចទី១នៅលើពិភព លោក។ ទោះបីរយៈពេល១៧ឆ្នាំកន្លងមក ប៉ុន្ដែនៅមានចំណុចកើតឡើង អាមេរិក នៅមិនទាន់លាតត្រដាង ឱ្យបានច្បាស់ពាក់ព័ន្ធព្រឹត្ដិការណ៍១១កញ្ញា ។

១៧ឆ្នាំក្រោយការវាយប្រហារភេរវកម្មសង្គមអាមេរិក មានការផ្លាស់ប្ដូរជាច្រើន។ នៅមុនថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ អាមេរិកមិនដែលចាត់ទុកក្រុមខ្មាន់កាំភ្លើងអ៊ីស្លាម ឬក្រុមភេរវករជាអាទិភាព ក្នុងការកម្ចាត់នោះឡើយ ប៉ុន្ដែក្រោយ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បាត់ស្រមោលដោយស្នាដៃរបស់ក្រុមភេរ វករអាមេរិក បានចាត់ទុកក្រុមនេះ ជាគោលដៅតែមួយគត់ក្នុងការកម្ចាត់ ។

ក្រោយរយៈពេល១៧ឆ្នាំនៃសង្គ្រាម ប្រឆាំងភេរវកម្មក្នុងទឹកដីអាមេរិក នៅមិនទាន់ទទួលបានសុវត្ថិភាពពេញលេញ។ ពលរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នជាង ពេលណាៗទាំងអស់។ កម្លាំងប្រយុទ្ធ ប្រឆាំងភេរវកម្មបានដាក់ពង្រាយនៅ គ្រប់ទិសទីចាប់តាំងពីស្ថានីយរថភ្លើង និង អាកាសយានដ្ឋាន និងទីតាំងសំខាន់ៗ។
ទោះបីពេលនេះក្រុមភេរវករអាល់កៃដា បានចុះថយ ហើយមេដឹកនាំដ៏ល្បីល្បាញ ដែលអាមេរិកតាមចាប់ខ្លួនជាច្រើនឆ្នាំ អូសាម៉ាប៊ីនឡាដិន ក៏ត្រូវបានសម្លាប់ នៅក្នុងប្រទេសប៉ាគីស្ថាន។ ការសម្លាប់ មេដឹកនាំអាល់កៃដា ធ្វើឱ្យអាមេរិក និង ប្រទេសជាច្រើននៅលើពិភពលោកមាន ភាពសប្បាយរីករាយយ៉ាងខ្លាំងហាក់បី ដូចជាបានដកបន្លាយ៉ាងមុតស្រួចចេញ ពីរាងកាយ។ ភាពសប្បាយរីករាយមិន បានស្ថិតស្ថេរយូរអង្វែងនោះឡើយ ពេល នេះក្រុមអ៊ីស្លាមបង្កើតទឹកដីដែលហៅ កាត់ IS បាសបង្ហាញខ្លួនហើយមាន សភាពគ្រោះថ្នាក់ សាហាវជាងក្រុម អាល់កៃដាទៅទៀត ។

ក្រុមអ៊ីស្លាម IS មិនត្រឹមតែវាយ ប្រហារតាមផ្លូវងងឹត វាយប្រហារអត្ដឃាតដូចសកម្មភាពរបស់អាល់កៃដានោះ ឡើយ គឺក្រុមនេះថែមទាំងវាយប្រហារ ដោយបើកចំហវាទទីដណ្ដើមយកទឹកដី មកគ្រប់គ្រងទៀតផង ។
កាលពីសបា្ដហ៍កន្លងមកមេដឹកនាំក្រុម អាល់កៃដាលោក Ayman al Zawah riri បានប្រកាសថា ក្រុមរបស់ខ្លួននឹងពង្រីក ទីតាំងធ្វើសកម្មភាពឆ្ពោះទៅកាន់ ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ បើទោះបីក្រុមនេះពង្រីកទីតាំងធ្វើសកម្មភាព ប៉ុន្ដែក្រុមនេះមិនអាចរួចផុតពីយុទ្ធនាការ ប្រឆាំងភេរវកម្មរបស់អាមេរិកដែលដាក់ ពង្រាយគ្រប់ទិសទីជុំវិញពិភពលោក។ ក្រោយពីថ្ងៃទី១១ កញ្ញា ២០០១ អាមេរិក បានជំរុញបណ្ដាប្រទេសសម្ពន្ធមិត្ដបង្កើត ក្រុមពិសេសសម្រាប់ប្រឆាំងក្រុមភេរវកម្ម ដោយមានទាំងសកម្មភាពស៊ើបការណ៍ សម្ងាត់ទៀតផង។ ទាំងនោះហើយដែល ធ្វើឱ្យក្រុមអាលកៃដា មិនអាចធ្វើសកម្ម ភាពដូចកាលពីមុនបានទៀតឡើយ ។
បច្ចុប្បន្នអាមេរិកបានសិក្សាថា ក្រុម អាល់កៃដាស្ថិតនៅលំដាប់ទី២ ចំណែក ក្រុម ISIL ឈរលំដាប់ទី១ ដែលអាមេរិក ត្រូវតែកម្ចាត់នៅពេលដ៏ខ្លីខាងមុខ៕

FILE – This 1972 file photo shows New York City’s World Trade Center. A settlement has been reached on Friday, Feb. 13, 2015, in a case involving the 1986 transfer of rights of the name World Trade Center to a nonprofit. The association will pay New York $184,000. It also will pay 33 percent of any revenues from the use of the name in New York and New Jersey, up to $15,000 a year. The funds will go toward the World Trade Center memorial. (AP Photo/File)

អត្ថបទដែលជាប់ទាក់ទង