ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ថោង ខុនលើកឡើង គោលបំណងសំខាន់ៗ ៦ចំណុច

265

ភ្នំពេញ៖ ថ្លែងក្នុងឱកាសធ្វើសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅ ថ្ងៃទី០៩ ខែកុម្ភៈនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានមានប្រសាសន៍បង្ហាញពីគោលបំណងសំខាន់ៗចំនួន ៦ ចំណុច។

សន្និបាត និងសិក្ខាសាលានេះ មានវត្តមានអញ្ជើញចូលរួមពីឯកឧត្ដមលោក ជំទាវលោក លោកស្រី ជាថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ អាជ្ញាធររាជធានី-ខេត្ត តំណាងអង្គភាពកីឡា, សហព័ន្ធកីឡាជាតិ, អ្នកជំនាញការកីឡាអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ប្រមាណ២០០នាក់ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលពេញ១ថ្ងៃ និងបន្ត១ព្រឹកទៀតនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះទៀត។

សន្និបាត និងសិក្ខាសាលានាពេលនេះពិតជាមានសារសំខាន់ណាស់ និងផ្ដល់នូវប្រសិទ្ធភាពការងារ បន្ថែមដល់ CAMSOC ដោយផ្ដោតលើគោលបំណងសំខាន់ៗចំនួន៦ដូចខាងក្រោម៖ ១៖ការយល់ដឹងពីវឌ្ឍនភាពការងារ និងទិសដៅបន្តរបស់ CAMSOC រហូតដល់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣។
២៖បញ្រ្ជាបការយល់ដឹងស្ដីពីតួនាទីភារកិច្ចស្នូលនិងភារកិច្ចសហការរបស់គណៈកម្មការជំនាញនីមួយៗព្រមទាំងកំណត់ប្រតិទិនការងារសំខាន់ៗមួយចំនួនបន្ថែមទៀត។៣៖បញ្រ្ជាបការយល់ដឹងស្ដីពីរដ្ឋបាលកិច្ចផ្ទៃក្នុងនិងយន្តការជំនាញរបស់គណៈកម្មការជំនាញនីមួយៗ។

៤៖ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ឬកង្វល់នានា ដែលនៅសេសសល់ឲ្យបានទាន់ពេលវេលា។
៥-៖ពង្រឹងតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង ព្រឹត្តិការណ៍ប្រកួត SEA Games- ASEAN Para Games ឆ្នាំ២០២៣។ ៦៖ ការដាក់ចេញនូវក្រមប្រតិបត្តិ និងក្រមសីលធម៌របស់ CAMSOC ដើម្បីធានាប្រសិទ្ធភាពបន្ថែមក្នុងការងាររៀបចំ SEA Games – ASEAN Para Games ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។

បន្ថែមលើគោលបំណង៦ចំណុចខាងលើឯកឧត្តមក៏បានលើកឡើង៦ចំណុចផ្សេងទៀតទាក់ទងការទទួលបានចំណេះដឹងដែលផ្អែកតាមរយៈសិក្ខាសាលានេះផងដែរក្រុមការងារនឹងទទួលបាននូវចំណេះដឹងថ្មីៗបទពិសោធល្អៗទុកជាធាតុយ៉ាងសំខាន់សម្រាប់ប្រើប្រាស់ធនធានសរុបកម្លាំងសរុបដើម្បីឆ្ពោះទៅរកប្រសិទ្ធភាពការងាររបស់CAMSOCនឹងបញ្ជូនខ្លឹមសារសំខាន់ៗមួយចំនួនដល់អង្គសន្និបាតដូចខាង
ក្រោម៖
ទី១៖ ទស្សនាទាននៃព្រឹត្តិការណ៍ SEA Games -ASEAN Para Games ឆ្នាំ២០២៣ និងការថែរក្សាកម្មសិទ្ធិបញ្ញារបស់ CAMSOC។ ទី២៖
ស្ថានភាពអភិវឌ្ឍន៍បច្ចេកទេសកីឡា និងត្រៀមជ្រើសរើសប្រភេទកីឡាឲ្យបានរួចរាល់ទាន់ពេលវេលា។ ទី៣៖ ក្រមប្រតិបត្តិ និងក្រមសីលធម៌ នឹងត្រូវដាក់បង្ហាញពីខ្លឹមសារ ព្រមទាំងអត្ថន័យ ដែលត្រូវគោរពប្រតិបត្តិទាំងអស់គ្នា។
ទី៤៖ការរៀបចំទីលានបច្ចេកទេសសម្រាប់គ្រប់ទីលានប្រកួតដើម្បីឈានទៅរកការរៀបចំទីលានប្រកួតឲ្យបានរួចរាល់តាមប្រតិទិន ដែលបានកំណត់ច្បាស់លាស់។ ទី៥៖ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសន្សំសំចៃ (Saving Games) ដើម្បីឲ្យក្រសួង ស្ថាប័ន អង្គភាព រាជធានី-ខេត្តចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព។ ទី៦៖ ការរៀបចំ ASEAN Para Games ឲ្យបានត្រឹមត្រូវតាមទស្សនាទាន ជនពិការ និងតាមយន្តការពិសេស ដោយឡែកសម្រាប់កីឡាករ-កីឡាការិនីជនពិការ។

ឯកឧត្តមបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការហើយ សម្រាប់ដឹកនាំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា។ការតែងតាំងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី៧ខែធ្នូនេះតាមប្រព័ន្ធអនឡាញ(Zoom)ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារនៃម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ពិសេសស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលបានលើកពេលពីចុងឆ្នាំ២០២១ ទៅខែឧសភា ឆ្នាំ២០២២ ដោយវៀតណាម បានអះអាងជាថ្មីថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង