ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទកន្លែងភ្នាល់បាល់ស៊ីសង តាមអនឡាញដ៏ធំ មានយីហោ កាសារ នៅក្បែរគល់ស្ពានជ្រោយចង្វារ

44

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីបានឃើញសារព័ត៌មានមួយ បានចុះផ្សាយថា “កន្លែងភ្នាល់បាល់ស៊ីសងតាមអនឡាញដ៏ធំមានយីហោ កាសារ នៅក្បែរគល់ស្ពានជ្រោយចង្វារជាប់ផ្លូវលេខ៧២ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ ដើម្បីស្វាគមន៍អតិថិជនគ្រប់វ័យមកពីគ្រប់មជ្ឈដ្ឋានចូលលេខទាំងថ្ងៃទាំងយប់ សម្រាប់អ្នកចូលចិត្តលេងល្បែងភ្នាល់បាលនេះ ហាក់មិនញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ” ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលេី ជាលទ្ធផលកម្លាំងបានធ្វើការដកហូតកុំព្យូទ័រ ចំនួន០៣គ្រឿង, ទូរទស្សន៍ ០១គ្រឿង, ម៉ាស៊ីនព្រីន ០១គ្រឿង និងកៅអី ចំនួន០៥ ដែលសង្ស័យជាវត្ថុតាងប្រព្រឹត្តបទល្មើសល្បែងស៊ីសង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ។ ចំណែកមនុស្សបានរត់គេចខ្លួនបាត់អស់ ពេលឃើញកម្លាំងចុះទៅដល់៕

អត្ថបទដែលជាប់ទាក់ទង