ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងការអនុវត្តវិធានវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង

42

 

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ចេញសារាចរណែនាំលេខ ០០២ សរណន ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron)។

គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២២ពាក់ព័ន្ធនឹងស្ថានភាពនៃការផ្នួងវីរុស កូវីដ-១៩ ជាពិសេស អូមីក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ ដែល គួរឱ្យមានការព្រួយបារម្ភ។ ក្នុងន័យនេះ ដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណះ ផលប៉ះពាល់សេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងជៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃ និង ដើម្បីធានាបាននូវនិរន្តរភាព នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែង ក្រសួងទេសចរណ៍ សូមក្រើនរំលឹក ដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ទាំងអស់អំពីការពង្រឹងការអនុវត្ត វិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា-SOP) ដែលក្នុងនោះរួមមាន៖

១)- ត្រូវពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឹងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ និង ៣កុំ។ គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវ កត់ត្រាអត្តសញ្ញាណ(ជាពិសេសអាសយដ្ឋាននិងលេខទូរស័ព្ទទំនាក់ទំនង) ភ្ញៀវទេសចរទាំងអស់។ និងត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ឋ QR Codle “ទប់ស្កាត់កូវីដ១៩” (Stop COVII) និង តម្រូវឱ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវ រៀបចំការត្រួតពិនិត្យកំដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងតម្រូវឱ្យភ្ញៀវទេសចរត្រូវពាក់ ម៉ាស់ (លើកលែងពេលពិសាអាហារ និងភេសជ្ជៈ និងរក្សាគម្ចាតសុវត្ថិភាពស្របតាមគោលការណ៍ សុខាភិបាល។

២)- គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ពិសេសត្រូវ កំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាព ផ្ទុក (Carrying Capacity Management System) ដែលរៀបចំដោយក្រសួងទេសចរណ៍ តាមរយៈ គេហទំព័រ https://www.camccms.org។

៣)- គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ មិនត្រូវរៀបចំឱ្យមានការជួបជុំផឹកស៊ី កំសាន្តសប្បាយ ប្រាសចាកពីការណែនាំរបស់ក្រសួងសុខាភិបាលជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែល ចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវ តែរក្សាតម្ចាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច១,៥០ម៉ែត្រ (មួយម៉ែត្រហាសិបសង់ទីម៉ែត្រ) និង មានចំនួនកម្រិតអាស្រ័យតាមការកំណត់ដោយឡែករបស់រដ្ឋបាលរាជធានី ខេត្ត។

៤)- គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវធានាថាគ្រប់បុគ្គលិកបម្រើការបានចាក់វ៉ាក់សាំង ក្ខវីដ-១៩ ទាំងដួសមូលដ្ឋាន និងដួសជំរុញ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។

៥)-ព្រមជាមួយនិងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍ ត្រូវពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និង សេវាកម្មឱ្យបានសមរម្យ។

៦)- មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងពង្រឹងបន្ថែមនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា-SOP) និងរាល់វិធានការនានាជាធរមានចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលបានអនុញ្ញាតឱ្យមានប្រតិបត្តិការដោយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។

៧)- មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវតាមដានត្រួតពិនិត្យរាល់បុគ្គលិក របស់ខ្លួនដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក។ និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន នូវរាល់ករណីសង្ស័យ ចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ឋនឹងជំងឺ កូវីដ-១៩ (បន្ទាប់ពីស្កេន QR Code “ទប់ស្កាត់កួវីដ- ១៩”)។

៨)- គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវអនុវត្តរាល់វិធានការជាធរមាន ករណីខកខានមិនបានអនុវត្ត ឬអនុវត្ត មិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ ប្រតិបត្តិការអាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

៩)-មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងដែលជាប់បំរាមហាមឃាត់មិនឱ្យប្រកបអាជីវកម្ម ជៀសវាងលបលួបប្រកបអាជីវកម្ម ដោយពុំបានសុំច្បាប់អនុញ្ញាត៕

អត្ថបទដែលជាប់ទាក់ទង