ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់លោតសម្លាប់ខ្លួន ពីលើអគារ ខុនដូជាន់ទី៨

122

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានស្លាប់ បន្ទាប់ពីលោតពី លើអគារខុនដូមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិចំរើនផល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ គេសង្សយ័ថា លោតពីលើអាគារខុនដូរជាន់ទី០៨នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២ ។

ស្ត្រីរងគ្រោះ មានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិតានី​ ឃុំអង្គរជ័យ ខេត្តកំពត ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចដឹក តាមរថយន្តសាមុយ យកទៅកាន់ វត្តស្ទឹងមានជ័យ ដើម្បីតម្កល់នៅទីនោះបណ្តោះអាសន្ន រងចាំស្វែងរកសាច់ញាតិមកទទួលដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង