ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ពិនិត្យរបាយការណ៍ ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ចពាក់ព័ន្ធ មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ប្តឹងមេកើយខ្លួនឯង

44

 

ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា របាយការណ៍ ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ចពាក់ព័ន្ធ នឹងខ្លឹមសារដែលបានចុះផ្សាយ លើគេហទំព័រថា មន្ត្រីពន្ធនាគារខេត្ត ប្តឹងមេកើយខ្លួនឯងជិត១ឆ្នាំហើយ មេនៅតែមេដដែល ថែមទាំងភ្ជាប់មកជាមួយពាក្យបណ្តឹងរបស់មន្ត្រីពន្ធនាគារចំនួន២១រូប ដោយមានចោទប្រកាន់ចំណុចដូចខាងក្រោម៖

– គ្មានសីលធម៌ វិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី
– យកគ្រួសារមកនៅកន្លែងធ្វើការនិងចិញ្ចឹមសត្វឆ្កែបង្កភាពកខ្វក់ និងខាំមន្ត្រី
– ប្រជុំហាមមន្ត្រីមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន
– បក្ខពួកនិយម គាបសង្កត់មន្ត្រីមិនឱ្យមានការតវ៉ានិង ពុករលួយ
– បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្ត្រីគោរពអ្នកណាក្រៅពីខ្លួន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រុមការងារអគ្គនាយកដ្ឋានពន្ធនាគារនិងមន្រ្តីពាក់ព័ន្ធ។

ថ្មីៗនេះ ប្រភពពីក្រុមមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ បានទម្លាយប្រាប់ឲ្យដឹងថា ពួកគាត់មានបំណងស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំសម្តេចជួយផ្តល់ក្រុមអធិការៈកិច្ច ដ៏ថ្មីមួយ របស់ក្រសួងមហាផ្ទៃ ដើម្បីចុះអធិការកិច្ចសារជាថ្មី លើរូបលោកផ្កាយ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងករណីប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចផ្តាច់ការ នៅក្នុងពន្ធនាគារ នាពេលកន្លងមក។

ប្រភពពីមន្ត្រីទាំងអស់នោះ បានលើកឡើងថា កន្លងទៅថ្មីៗនេះ ក្រោយពេលដែលពួកគាត់ស្នើសុំ ដោយមានទាំងពាក្យបណ្តឹង គោរពចូលទៅសម្តេចក្រឡាហោម ស ខេង ផងនោះ គេឃើញថា ថ្នាក់ដឹកនាំក្រសួង បានបញ្ជូនក្រុមអធិការកិច្ច ចុះមកពិនិត្យស្រាវជ្រាវលើរូបលោកផ្កាយ២ អ៊ុង ស៊ីផាន២លើករួចមកហើយ ប៉ុន្តែការចុះរបស់ក្រុមអធិការកិច្ចទាំង២លើកទៅនេះ គឺហាក់បីដូចជាធ្វើឲ្យ រូបគាត់ទាំងអស់គ្នា មិនអស់ចិត្តនោះទេ ។

ប្រភពនោះបានបន្តថា ក្រៅពីមានសកម្មភាពពុករលួយនៅក្នុងពាក្យបណ្តឹងដែលពួកគាត់គោរពចូល
ទៅសម្តេចផងនោះ បុគ្គលលោកផ្កាយ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តអំពុកពុករលួយកឹបកេង លុយម្ហូបអាហារអ្នកទោសក្នុងមួយខែៗ មួយឆ្នាំៗ ក្លាយជាគំនរធ្វើមាន ធ្វើបាន ដោយតម្រូវឲ្យអ្នកទោសញាំអាហារបន្លែសាច់អន់ៗ នៅពេលខ្លះសម្លម្ហូបតិច ប៉ុន្តែដាក់ទឹក ច្រើន ហើយសម្លខ្លះ ខ្វះជីវជាតិ មើលទៅក្នុងសភាពអន់ មិនសាកសមនឹងបរិភោគក៏មាន ។

លើសពីនេះ លោកបានយកគ្រួសារមកនៅក្នុងកន្លែងធ្វើការ រួមទាំងការប្រព្រឹត្តអំពើពុករលួយកឹប កេងលុយ សម្រាប់ធ្វើកំផែង របងពន្ធគារ៣៥ម៉ែត្រ ដោយគេឃើញថា លោកផ្កាយ២ អ៊ុង ស៊ីផាន មិនបានអនុវត្តន៌តាមគំរោង ហើយកឹបកេងយកលុយសម្រាប់ធ្វើមានធ្វើបានផ្ទាល់ខ្លួនទៀតផង ។

ប្រភពពីមន្ត្រីពន្ធគារ ដែលសុំមិនឲ្យបញ្ជេញឈ្មោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ទទូចចង់បានមានកិច្ច អន្តរាគមន៌ពីសម្តេចក្រឡាហោម ស ខេង សារជាថ្មី ជួយឲ្យក្រុមអធិការកិច្ចរបស់ក្រសួងអ្នកថ្មី ចុះធ្វើអធិការកិច្ចសារជាថ្មី ដោយហេតុផលថា ក្នុងរយៈពេលអធិការកិច្ច ចុះមកពិនិត្យស្រាវជ្រាវ២ដង កន្លងមក គឺបានធ្វើឲ្យមន្ត្រីក្នុងពន្ធនាគារទាំងអស់មិនអស់ចិត្តនោះទេ ក៏ព្រោះថា ការចុះមកទាំង២ លើក មន្ត្រីទាំងអស់នោះ គឺតែងណាត់ជួបគ្នាជាមួយរូបលោកផ្កាយ២ អ៊ុង ស៊ីផាន យ៉ាងស្ងាត់ៗ រួចក៏ត្រឡប់ឡើងភ្នំពេញវិញ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ភ្នាក់ងារអ្នយកយកព័ត៌មាន មិនអាចសុំការបំភ្លឺពីរូបលោក ផ្កាយ២ អ៊ុង ស៊ីផាន បាននៅឡើយនោះទេ ព្រោះពុំមានលេខទូរស័ព្ទទំនាក់ទំនង ៕

អត្ថបទដែលជាប់ទាក់ទង