ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់នូវ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩

69

 

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់នូវ “៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩។

លោកជំទាវវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដ៏ទទូច ដោយសារការចម្លងវីរុសកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅក្នុងសភាព ចំនួនជាង៣ខ្ទង់ជារៀងរាល់ថ្ងៃ គួរឱ្យព្រួយបារម្ភណាស់ សូមបុគ្គលគ្រប់រូប ត្រូវតែបន្តអនុវត្តវិធានការ បង្ការការចម្លងវីរុសកូវីដ-១៩ ឱ្យ បានហ្មត់ចត់ជាទីបំផុតពីឥឡូវនេះទៅ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងលឿននៃអូមីក្រុង នាពេលនេះ ដោយអនុវត្តជា ចាំបាច់នូវ “៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឫដូសជំរុញ “ ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការសោកស្ដាយរបស់លោកអ្នកព្រោះ Omicron កំពុងតែចរាចរឆ្លងយ៉ាងលឿននៅ ក្នុងសហគមន៍របស់យើងហើយ”។

អូមីក្រុងមកដល់ហើយ បងប្អូនយើងអើយសូមប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ឱ្យបានទាន់ពេល មិនត្រូវបណ្តោយ ឱ្យឆ្លងរាល ត្រៀមខ្លួនគ្រប់ពេល ការពារកាយា ពីការវ៉ៃលុកនៃកូវីដ-១៩ ។

សូមត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតប ទៅនឹងការអាចកើនឡើង ជាបន្តបន្ទាប់នៃការឆ្លងអូមីក្រុង ដែលកើតមាននៅពេលនេះ ដើម្បីកុំឱ្យហួសខ្សែបន្ទាត់ក្រហម។

សូមកុំភ្លេច “៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ” យើងរួមគ្នាអនុវត្តពីឥឡូវនេះតទៅ និងកាត់បន្ថយ ការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្ដុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបយើងចៀស ផុតពីមហន្តរាយសុខភាពសាធារណ: និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង