ឃុំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
កណ្តាល៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ និងគំរាមកំហែងសម្លាប់ ស្ថិតក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។